ព័ត៌មាន
វៀតណាម និងធនាគារពិភពលោក បង្កើនកិច្ចសហប្រតិបត្តិការលើសន្តិសុខប្រភពទឹក និងការអភិវឌ្ឍប្រកបដោយចីរភាព
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម "ទឹកសម្រាប់អនាគត" ដែលបានស្នើឡើងដោយធនាគារពិភពលោក ហើយបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេចសម្រាប់ សហការជាមួយធនាគារពិភពលោក ដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះនៅវៀតណាម តាមនោះ រួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
រីឯខ្លួនវិញ លោក Saroj Kumar Jha នាយកសកលទទួលបន្ទុកផ្នែកទឹកនៃធនាគារពិភពលោកបានឱ្យដឹងថា តាមរយៈគំនិតផ្តួចផ្តើម "ទឹកសម្រាប់អនាគត" និងកម្មវិធីសន្តិសុខទឹកផ្សេងទៀត ធនាគារពិភពលោកមានគោលបំណងនាំមកជូនវៀតណាម មិនត្រឹមតែធនធានហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណេះដឹង បទពិសោធន៍អន្តរជាតិ ការគាំទ្របច្ចេកទេស និងសេវាកម្មប្រឹក្សាគុណភាពខ្ពស់ទៀតផង ដើម្បីជួយវៀតណាមដោះស្រាយរាល់បញ្ហាប្រឈមនានា ក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ៕





