នារសៀលថ្ងៃទី១៩ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Quoc Dung បានទទួលជួបលោក Saroj Kumar Jha នាយកសកលទទួលបន្ទុកផ្នែកទឹកនៃធនាគារពិភពលោក (WB) និងលោកស្រី Mariam Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ។
លោកឧបនាយករដ្ឋមន្ត្រី Ho Quoc Dung ជួបពិភាក្សាជាមួយគណៈប្រតិភូធនាគារពិភពលោក (WB)។ រូបថត៖ VGP/Gia Huy
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម "ទឹកសម្រាប់អនាគត" ដែលបានស្នើឡើងដោយធនាគារពិភពលោក ហើយបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេចសម្រាប់ សហការជាមួយធនាគារពិភពលោក ដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះនៅវៀតណាម តាមនោះ រួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
រីឯខ្លួនវិញ លោក Saroj Kumar Jha នាយកសកលទទួលបន្ទុកផ្នែកទឹកនៃធនាគារពិភពលោកបានឱ្យដឹងថា តាមរយៈគំនិតផ្តួចផ្តើម "ទឹកសម្រាប់អនាគត" និងកម្មវិធីសន្តិសុខទឹកផ្សេងទៀត ធនាគារពិភពលោកមានគោលបំណងនាំមកជូនវៀតណាម មិនត្រឹមតែធនធានហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណេះដឹង បទពិសោធន៍អន្តរជាតិ ការគាំទ្របច្ចេកទេស និងសេវាកម្មប្រឹក្សាគុណភាពខ្ពស់ទៀតផង ដើម្បីជួយវៀតណាមដោះស្រាយរាល់បញ្ហាប្រឈមនានា ក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ៕