ក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងសកម្មភាពទ្វេភាគីជាច្រើននៅរុស្ស៊ី នាថ្ងៃទី ១៨ ខែមិថុនាលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីលោករុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។
យករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង ជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ ឡាយ ហ័រ/VOV)
ក្នុងអំឡុងពេលនៃជំនួបនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអះអាងថា
ថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម
តែងតែចាត់ទុករុស្ស៊ីជាដៃគូអាទិភាពកំពូលនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។
រដ្ឋាភិបាលវៀតណាម ក្នុងអាណត្តិថ្មី មានបំណងរួមជាមួយរដ្ឋាភិបាលរុស្ស៊ី
បន្តជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀងដែលសម្រេចបានរវាងអគ្គលេខាបក្ស ប្រធានរដ្ឋ
លោកតូ ឡឹម និងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន
សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
ដោយថ្លែងអំណរគុណដល់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ
និងការរួមចំណែកជាវិជ្ជមានចំពោះភាពជោគជ័យនៃកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៣៥
នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ថា
វៀតណាមគឺជាដៃគូដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី
និងជាមិត្តភក្តិដ៏ស្អិតរមួតនៅក្នុងតំបន់
ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់រុស្ស៊ីជាមួយបណ្តាប្រទេសអាស៊ាន
ក៏ដូចជាមានការរួមចំណែកជំរុញគំនិតផ្តួចផ្តើមសហប្រតិបត្តិការរបស់រុស្ស៊ីនៅក្នុងតំបន់។
លោកក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរសម្រេចបាននាពេលថ្មីៗនេះ។
ទាក់ទងនឹងទិសដៅ
និងវិធានការដើម្បីបង្កើតភាពជឿនលឿនក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការការពារជាតិ
និងសន្តិសុខគឺជាសសរស្តម្ភយុទ្ធសាស្ត្រ ហើយត្រូវជំរុញកិច្ចសហប្រតិបត្តិការអំពីសន្តិសុខតាមអ៊ីនធឺណិត
និងមានការផ្លាស់ប្តូររវាងកងយោធាក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ...។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង
បានអញ្ជើញលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដោយគោរពឱ្យចូលរួមសប្តាហ៍កម្រិតខ្ពស់ APEC ដែលគ្រោងនឹងប្រារព្ធឡើងនៅវៀតណាមក្នុងឆ្នាំ ២០២៧ នៅភូក្វុក។
លោកបានសម្តែងទំនុកចិត្តថា ការចូលរួមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន
និងគណៈប្រតិភូរុស្ស៊ីនៅក្នុងព្រឹត្តិការណ៍នេះនឹងជំរុញកិច្ចសហប្រតិបត្តិការ
ការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក៕
តាម vovworld.vn/km-KH