ព័ត៌មាន

លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

ក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងសកម្មភាពទ្វេភាគីជាច្រើននៅរុស្ស៊ី នាថ្ងៃទី ១៨ ខែមិថុនាលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីលោករុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។
យករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង ជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ ឡាយ ហ័រ/VOV)

ក្នុងអំឡុងពេលនៃជំនួបនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអះអាងថា ថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម តែងតែចាត់ទុករុស្ស៊ីជាដៃគូអាទិភាពកំពូលនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ រដ្ឋាភិបាលវៀតណាម ក្នុងអាណត្តិថ្មី មានបំណងរួមជាមួយរដ្ឋាភិបាលរុស្ស៊ី បន្តជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀងដែលសម្រេចបានរវាងអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

ដោយថ្លែងអំណរគុណដល់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការរួមចំណែកជាវិជ្ជមានចំពោះភាពជោគជ័យនៃកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ថា វៀតណាមគឺជាដៃគូដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី និងជាមិត្តភក្តិដ៏ស្អិតរមួតនៅក្នុងតំបន់ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់រុស្ស៊ីជាមួយបណ្តាប្រទេសអាស៊ាន ក៏ដូចជាមានការរួមចំណែកជំរុញគំនិតផ្តួចផ្តើមសហប្រតិបត្តិការរបស់រុស្ស៊ីនៅក្នុងតំបន់។ លោកក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរសម្រេចបាននាពេលថ្មីៗនេះ។

ទាក់ទងនឹងទិសដៅ និងវិធានការដើម្បីបង្កើតភាពជឿនលឿនក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខគឺជាសសរស្តម្ភយុទ្ធសាស្ត្រ ហើយត្រូវជំរុញកិច្ចសហប្រតិបត្តិការអំពីសន្តិសុខតាមអ៊ីនធឺណិត និងមានការផ្លាស់ប្តូររវាងកងយោធាក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ...។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានអញ្ជើញលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដោយគោរពឱ្យចូលរួមសប្តាហ៍កម្រិតខ្ពស់ APEC ដែលគ្រោងនឹងប្រារព្ធឡើងនៅវៀតណាមក្នុងឆ្នាំ ២០២៧ នៅភូក្វុក។ លោកបានសម្តែងទំនុកចិត្តថា ការចូលរួមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និងគណៈប្រតិភូរុស្ស៊ីនៅក្នុងព្រឹត្តិការណ៍នេះនឹងជំរុញកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក៕


top