• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងចិន ពង្រឹងសាមគ្គីភាពតាមរយៈជំនួបប្រាស្រ័យការពារជាតិព្រំដែន

នៅព្រឹកថ្ងៃទី១៨ ខែមីនា សកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០ បានចាប់ផ្តើមជាផ្លូវការ។ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិម៉ុងកាយ (ខ្សែបន្ទាត់ព្រំដែននៅលើស្ពាន បាក់លួន១) ខេត្តក្វាងនិញ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍គណៈប្រតិភូចិន ដឹកនាំដោយនាយឧត្តមសេនីយ៍ ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន មកកាន់វៀតណាមដើម្បីចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ នៅខេត្តក្វាងនិញ។
ទិដ្ឋភាពនៃពិធីស្វាគមន៍គណប្រតិភូចិន។ រូបថត៖ Le Phuong/VOV5

ប្រជាជន និងសិស្សានុសិស្សក្នុងស្រុកយ៉ាងច្រើនកុះករ បានគ្រវីទង់ជាតិ និងផ្កា ស្រែកហោរពាក្យស្លោក “វៀតណាម-ចិនមិត្តភាព វៀតណាម-ចិនសាមគ្គី" ដើម្បីស្វាគមន៍គណៈប្រតិភូចិន តាមបណ្តោយសងខាងស្ពានបាក់លួន១។

បន្ទាប់ពីពិធីស្វាគមន៍ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងឧត្តមសេនីយ៍ឯក ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានទៅទស្សនាវិទ្យាល័យ ត្រិន ភូ និងប៉ុស្តិ៍ការពារព្រំដែន ត្រាកូ។

ដំណើរទៅទស្សនាវិទ្យាល័យ ត្រិនភូ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីររូប បានបង្ហាញពីការយកចិត្តទុកដាក់ជាពិសេសរបស់ថ្នាក់ដឹកនាំការពារជាតិនៃប្រទេសទាំងពីរ ចំពោះយុវជនជំនាន់ក្រោយ ជាជំនាន់ដែលនឹងសរសេរបន្តចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជាតិទាំងពីរ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក ម៉ៃ ហ័ងឡាំ នាយករងវិទ្យាល័យ ត្រិនភូ បានបញ្ជាក់ថា៖ “ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ គឺជាប្រភពលើកទឹកចិត្តដ៏ធំធេងសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្សនៃសាលា។ យើងសន្យាថា នឹងបន្តនវានុវត្តន៍និងកែលម្អគុណភាពអប់រំជានិច្ច។ ទន្ទឹមនឹងនោះ អប់រំសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋដែលមានចំណេះដឹង មានទំនួលខុសត្រូវ និងជាឯកអគ្គរដ្ឋទូតដ៏សកម្ម រួមចំណែកដល់ការរក្សានិងអភិវឌ្ឍចំណងមិត្តភាពរវាងវៀតណាមនិងចិន”។

នៅប៉ុស្តិ៍ការពារព្រំដែនត្រាកូ រដ្ឋមន្ត្រីទាំងពីរបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃការសម្របសម្រួលការគ្រប់គ្រងនិងការពារព្រំដែនរវាងប៉ុស្តិ៍ការពារព្រំដែនត្រាកូ និងប៉ុស្តិ៍ការពារព្រំដែននៃតំបន់ហ្វាងឆេង ប្រទេសចិនក្នុងឆ្នាំ ២០២៥។ វរសេនីយ៍ឯក លុក ជីញឌឹក ប្រធានប៉ុស្តិ៍ការពារព្រំដែនត្រាកូ បានអះអាងថា នាពេលខាងមុខ នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប៉ុស្តិ៍ការពារព្រំដែននៃតំបន់ហ្វាងឆេង(ចិន) ក្នុងការគ្រប់គ្រងនិងការពារព្រំដែន ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ ឱ្យកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព; រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៅតំបន់ព្រំដែន កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top