• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ថៃឯកភាពគ្នាលើទិសដៅជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របង្កើន

ដោយអនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសទាំងពីរ នាថ្ងៃទី ៦ ខែកញ្ញា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet និងអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសថៃលោក Eksiri Pintaruchi បានធ្វើជាសហប្រធាន នៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ១០ វៀតណាម-ថៃ នៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសថៃ នៅទីក្រុងបាងកក (ប្រទេសថៃ)។
អនុរដ្ឋមន្ត្រី លោក Do Hung Viet និងអនុរដ្ឋមន្ត្រី លោក Eksiri Pintaruchi ជាសហប្រធានសម័យប្រជុំលើកទី ១០ នៃកិច្ចពិគ្រោះយោបល់នយោបាយវៀតណាម-ថៃ (រូបថត៖ Bao Chi/baoquocte.vn)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ កាន់តែមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យនិងបានឯកភាពខ្ពស់លើទិសដៅមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ តាមនោះ ភាគីទាំងពីរបានអះអាងនូវការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ ជាពិសេសការរៀបចំសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមវៀតណាម-ថៃ លើកទី៤ នាពេលខាងមុខ។

ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនពហុមធ្យោបាយ រួមទាំងការធ្វើអាជីវកម្មផ្លូវតាមបណ្តោយច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ការអភិវឌ្ឍប្រព័ន្ធតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកថៃ-ឡាវ-វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top