រូបថតៈ baoxaydung
“វៀតណាម-ឋានសួគ៌ទេសចរណ៍កោះសមុទ្រ”។ នេះជាប្រធានបទ នៃផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម២០១៦(VITM) ដែលបានប្រារព្ធនា យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ VITM ២០១៦ បានរៀបចំឡើងសំដៅ ជម្រុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនានៅវៀតណាម ព្រមទាំងជាវេទិកាសម្រាប់ក្រុមហ៊ុនទេសចរណ៍នានា ជួបប្រាស្រ័យ ផ្លាស់ប្តូរនិងតភ្ជាប់ការធ្វើអាជីវកម្ម។ ថ្លែងមតិនៅក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានឲ្យដឹងថា៖ “ដោយប្រធានបទ “វៀតណាម-ឋានសួគ៌ទេសចរណ៍កោះសមុទ្រ” ផ្សារណាត់ លើកនេះគឺផ្តោតសំខាន់ទៅលើការឧទ្ទេសនាម អំពីទេសចរណ៍កោះសមុទ្រ សំដៅលើកកំពស់លក្ខណៈវិសេសវិសាលនិងលក្ខណៈ ប្រកួតប្រជែងរបស់វិស័យ ទេសចរណ៍វៀតណាម រួមចំណែកទាក់ទាញភ្ញៀវទេសចរមក ជាមួយវៀតណាម ឲ្យច្រើនថែមទៀត”។
នៅផ្សារណាត់ VITM ២០១៦លើកនេះ គណៈចាត់តាំងបានជ្រើសរើសទី មកដល់ចំនួន៣របស់វៀតណាមសម្រាប់ឧទ្ទេសនាមផ្សព្វផ្សាយនោះគឺ រដ្ឋធានីហាណូយ តំបន់ពាយ័ព្យនិងតំបន់ Tay Nguyen – ប៉ែកត្បូងភាគកណ្តាលវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម