• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ចំណុចស្នូលថ្មីនៃកំណើនសេដ្ឋកិច្ចតំបន់អាស៊ី

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាមបានសហការជាមួយមូលនិធិ Golden Gate Ventures រៀបចំវេទិកាមូលនិធិនវានុវត្តន៍វៀតណាម ដោយមានការចូលរួមពីសហគ្រិន អ្នកជំនាញតំណាងមូលនិធិវិនិយោគជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។

គណៈប្រតិភូបានពិភាក្សា និងអះអាងថា “ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍និងចាប់ផ្តើមអាជីវកម្មរបស់វៀតណាមមានការរីកចម្រើនយ៉ាងសកម្ម។ សន្ទស្សន៍នវានុវត្តន៍របស់វៀតណាមលើចំណាត់ថ្នាក់ពិភពលោក តែងតែផ្លាស់ប្តូរតាមទិសដៅពោរពេញទៅដោយយថាទស្សន៍។ វៀតណាមនឹងក្លាយទៅជាចំណុចស្នូលនៃកំណើនសេដ្ឋកិច្ចអាស៊ី”។

ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលមិនអាចទាយទុកជាមុនបាន ទុនវិនិយោគពីបរទេស(FDI)នៅវៀតណាមក្នុងរយៈពេល១០ខែកន្លងទៅ ទទួលបាន១៨ពាន់លានដុល្លារអាមេរិក កើន២,៤% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Tran Duy Dong បានទទួលស្គាល់ថា៖ “លើវិស័យគោលនយោបាយ វៀតណាមកំពុងជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងចាប់ផ្តើមអាជីវកម្ម ឆ្ពោះទៅរកគោលដៅក្លាយជាប្រព័ន្ធអេកូឡូស៊ីសកម្មនៅក្នុងតំបន់។ រដ្ឋបានដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០២១-២០៣០ ដោយមានកម្លាំងចលករចម្បងដែលផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។ រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលកំពុងបញ្ជាណែនាំ និងបញ្ជាឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានា អនុវត្តភារកិច្ច និងដំណោះស្រាយដើម្បីអនុវត្តន៍គោលការណ៍ជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការចូលរួមយ៉ាងសកម្មក្នុងបដិវត្តន៍ឧស្សាហកម្មទី ៤ ដែលរដ្ឋបានដាក់ចេញ។ ក្នុងនោះ ផ្តោតសំខាន់លើរបកគំហើញយុទ្ធសាស្ត្រចំនួន ៣ គឺ៖ ស្ថាប័ន ធនធានមនុស្ស ជាពិសេសគឺធនធានមនុស្សដែលមានគុណភាពខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធ”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top