ប្រការនេះមានអត្ថន័យជាយុទ្ធសាស្ត្រ
ដោយខិតខំប្រឹងប្រែងដើម្បីសុភមង្គលរបស់ប្រជាជនប្រទេសទាំងពីរ
ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពនៃមនុស្សជាតិ។
នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu
Hang ក្នុងសន្និសីទសារព័ត៌មានប្រចាំរបស់ក្រសួងការបរទេសដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី១៤
ធ្នូ នៅទីក្រុងហាណូយ។
ឆ្លើយសំណួរអំពីអត្ថន័យនៃ
"កិច្ចសហប្រតិបត្តិការសហគមន៍ចែករំលែកអនាគត វៀតណាម-ចិន"
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា
បន្ទាប់ពី ១៥
ឆ្នាំចាប់តាំងពីការបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមក
ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរវៀតណាម-ចិនបានបើកទូលាយដោយឥតឈប់ឈរ
និងកាន់តែស៊ីជម្រៅ
ហើយកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនសម្រេចបាននូវវឌ្ឍនភាពវិជ្ជមាន
និងគ្រប់ជ្រុងជ្រោយ។
“ភាគីទាំងពីរបានឯកភាពថា
ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវតែគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ
ច្បាប់អន្តរជាតិ និងស្តង់ដារមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ
តស៊ូក្នុងការគោរពគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ទៅវិញទៅមក
គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក
និងតស៊ូក្នុងការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈមធ្យោបាយសន្តិវិធី។
នេះក៏ជាអនាគតរួមដែលភាគីទាំងពីរចែករំលែក និងរួមគ្នាឆ្ពោះទៅ
ស្របតាមផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែកដល់និន្នាការនៃសន្តិភាព ស្ថិរភាព
កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ អំពីអត្ថន័យនៃ
"កិច្ចសហប្រតិបត្តិការសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន"
ទិសដៅក្នុងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនិងប្រទេសទាំងពីរនាពេលខាងមុខលើកម្រិតទ្វេភាគី
និងក្នុងបញ្ហាតំបន់ បញ្ហាសកលក៏ត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងប្រទេសពីរផងដែរ”៕






