• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ចក្រភពអង់គ្លេស រួមគ្នាបង្កើតស្តង់ដារសហប្រតិបត្តិការក្នុងសតវត្សរ៍ទី២១

បន្តបណ្តាសកម្មភាពក្នុងក្រប ខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ ចក្រ ភពអង់គ្លេស នារសៀលថ្ងៃទី២៨ ខែតុលា លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទៅទស្សនាសាកលវិទ្យាល័យ Oxford។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Oxford (រូបថត៖ VGP)

ថ្លែងនៅក្នុងជំនួបធ្វើការនៅទីនេះ លោកអគ្គលេខាបក្សបានបញ្ជាក់ថា វៀតណាមចាត់ទុកចក្រភពអង់គ្លេសជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីរួមគ្នាបង្កើតស្តង់ដារសហប្រតិបត្តិការក្នុងសតវត្សរ៍ទី២១។

យោងតាមលោកអគ្គលេខាបក្ស នាពេលខាងមុខ ប្រទេសទាំងពីរត្រូវមានកិច្ចសហប្រតិបត្តិការលើវិស័យជាប្រៀបខ្លាំងក្នុងនោះវិទ្យាសាស្ត្រមូលដ្ឋាន វិទ្យាសាស្ត្រអនុវត្ត បច្ចេកវិទ្យាខ្ពស់ ជីវវេជ្ជសាស្ត្រ សុខភាពសាធារណៈ ការអប់រំឧត្តមសិក្សា អភិបាលកិច្ចទីក្រុង ការផ្លាស់ប្តូរថាមពល សេវាកម្មហិរញ្ញវត្ថុ ជាប្រៀបខ្លាំងរបស់ចក្រភពអង់គ្លេស ជាមួយនឹងតម្រូវការនៃការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការលើកកម្ពស់គុណភាពធនធានមនុស្ស ការច្នៃប្រឌិតអភិបាលកិច្ចអភិវឌ្ឍន៍ សុក្រិតស្ថាប័នសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមនៅវៀតណាម។  ទាំងនេះមិនមែនគ្រាន់តែជាកិច្ចសហប្រតិបត្តិការ "ផ្ទេរបច្ចេកវិទ្យា" នោះទេ ប៉ុន្តែជាការរួមគ្នាស្ថាបនាអនាគត ហើយ Oxford ខ្លួនឯង ជាមួយនឹងប្រពៃណីនៃការតភ្ជាប់ចំណេះដឹង និងគោលនយោបាយសាធារណៈ ជាមួយបណ្តាញអតីតនិស្សិតដែលមានឥទ្ធិពលនៅជុំវិញពិភពលោក អាចដើរតួនាទីយ៉ាងជាក់ស្តែងនៅក្នុងដំណើរការនេះ។

នៅរសៀលថ្ងៃដដែលនោះ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួបសំណេះសំណាលជាមួយអាណិកជនវៀតណាមួយចំនួនធំដែលរស់នៅ ធ្វើការ និងសិក្សានៅចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។ បច្ចុប្បន្ន សហគមន៍ជនវៀតណាមនៅទីនេះមានប្រជាជនជាង ១០០.០០០ នាក់។

មុននោះ លោកអគ្គលេខាបក្សលោក តូ ឡឹម បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាជាមួយអ្នកជំនាញបច្ចេកវិទ្យារបស់អង់គ្លេសនិងអន្តរជាតិ លើ AI និងបន្ទះឈីប semiconductor។ លោកអគ្គលេខាបក្ស តូ ឡឹម សង្ឃឹមថា នាពេលខាងមុខ អ្នកជំនាញនឹងបន្តអមដំណើរ និងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍ AI និងវិទ្យាសាស្ត្រ - បច្ចេកវិទ្យា។

“ចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ AI ថ្នាក់ជាតិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍។ លើកកម្ពស់ការវិនិយោគ ការផ្ទេរបច្ចេកវិទ្យានិងការអនុវត្ត AI ក្នុងវិស័យសំខាន់ៗដូចជា ការថែទាំសុខភាព កសិកម្មឆ្លាតវៃ និងការអប់រំឌីជីថល។ រូមជាមួយវៀតណាមដើម្បីអនុវត្តប្រកបដោយជោគជ័យរាល់កម្មវិធីសំខាន់ៗលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសវិស័យថ្មីៗ និងវិស័យឈានមុខគេ ដើម្បីជួយវៀតណាមកសាងសេដ្ឋកិច្ចប្រកបដោយភាពច្នៃប្រឌិត ហើយពឹងផ្អែកលើខ្លួនឯង”។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្សបានអញ្ជើញអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតមកកាន់ប្រទេសវៀតណាម ដើម្បីមានពេលវេលាបន្ថែមទៀតផ្លាស់ប្តូរ និងធ្វើការដោយផ្ទាល់ជាមួយអាជ្ញាធរក្នុងការរៀបចំផែនការ និងអនុវត្តគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសវៀតណាម៕ 

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top