• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានសមត្ថភាពសម្រេចបានកំណើនសេដ្ឋកិច្ចពីរខ្ទង់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ

សមិទ្ធផលគួរឱ្យចាប់អារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងអំឡុង ពេល ពោរពេញដោយការលំបាកកន្លងមកនេះ បានបង្ហាញ ថា វៀតណាមមានសមត្ថភាពពេញលេញក្នុងការសម្រេចបានគោលដៅ កំណើនសេដ្ឋកិច្ចពីរខ្ទង់នៅក្នុងបណ្តាឆ្នាំបន្តបន្ទាប់។ នេះគឺជាមតិរបស់សមាជិកសភាច្រើនរូបនៅក្នុងវគ្គពិភាក្សា នាថ្ងៃទី ២៩ ខែតុលា នៅសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥។
ទិដ្ឋភាពនៃសម័យប្រជុំពិភាក្សាសេដ្ឋកិច្ចសង្គមនៅថ្ងៃទី ២៩ ខែតុលា (រូបថត៖ quochoi.vn)

ដោយវាយតម្លៃថា វៀតណាមសម្រេចបានលទ្ធផលសេដ្ឋកិច្ចសំខាន់ៗនៅក្នុងបរិបទពោរពេញដោយបញ្ហាប្រឈមជាច្រើន លោក Tran Hoang Ngan ប្រតិភូទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា វៀតណាមបានបង្ហើយសន្ទស្សន៍សេដ្ឋកិច្ចសង្គមចំនួន ២២ សម្រាប់ដំណាក់កាល ២០២៤-២០២៥។ ដោយចាត់ទុកថា គោលដៅកំណើនពីរខ្ទង់ចាប់ពីឆ្នាំ ២០២៦ គឺអាចធ្វើទៅបាន និងចាំបាច់នៅក្នុងបរិបទដែលប្រទេសជាតិកំពុងឈានចូលដល់យុគសម័យអភិវឌ្ឍន៍ថ្មី ប្រតិភូ Tran Hoang Ngan បានផ្ដល់យោបល់ថា៖ “វៀត ណាមត្រូវផ្ដល់អាទិភាពដល់ការអភិវឌ្ឍដោយផ្អែកលើសក្តានុពល គុណសម្បត្តិ និងទីតាំងភូមិសាស្ត្រនយោបាយរបស់ប្រទេសជាតិ ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ឡូជីស្ទិច កសិកម្ម សេវាថែទាំសុខភាព និងការអប់រំដែលមានគុណភាពខ្ពស់។ លើសពីនេះ ទន្ទឹមនឹងការលើកកម្ពស់ការជំរុញពាណិជ្ជកម្ម ការធ្វើអាជីវកម្មទីផ្សារប្រពៃណី និងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវបង្កើនខ្លឹមសារបៃតង ខ្លឹមសារ ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងតម្លៃបន្ថែមនៅក្នុងការនាំចេញរបស់វៀតណាម”។

ដោយចែករំលែកការវាយតម្លៃចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ប្រតិភូ Nguyen Van Minh មកពីគណៈប្រតិភូ Da Nang បានផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលគួរតែមានគោលនយោ បាយជាក់ស្តែងយ៉ាងឆាប់ៗ ដើម្បីដាក់បញ្ចូលសេចក្ដីសម្រេចលេខ ៦៨ របស់ការិយាល័យនយោបាយ (ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន) ចូលក្នុងជីវភាពប្រចាំថ្ងៃ ដោយផ្តោតលើការអភិវឌ្ឍឧស្សាហកម្មគាំទ្រ និងពង្រឹងឋានៈរបស់សហគ្រាសវៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក្នុងបរិបទដែលប្រទេសនានាក្នុងតំបន់ និងជុំវិញពិភពលោក កំពុងបន្តស្វ័យ ភាពជាយុទ្ធសាស្ត្រក្នុងវិស័យជាច្រើន។

ដោយចែករំលែកទស្សនៈថា ចាំបាច់ត្រូវលើកកម្ពស់វិស័យសេដ្ឋកិច្ចឯកជនជាកម្លាំងចលករកំណើនថ្មី ប្រតិភូ Tran Van Tuan មកពីគណៈប្រតិភូទីក្រុងហាណូយ បាននិយាយថា បន្ថែមពីលើការបន្តលើកកម្ពស់កម្លាំងចលករពីការវិនិយោគ សាធារណៈ ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) និងការនាំចេញ ប្រទេសវៀតណាមត្រូវសុក្រិតក្របខ័ណ្ឌច្បាប់ទាក់ទងនឹងសេដ្ឋកិច្ចឯកជនឱ្យបានឆាប់រហ័ស ជាដំបូង គឺការធ្វើវិសោធនកម្មច្បាប់ស្តីពីការគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងឆ្នាំ ២០១៧  ដើម្បីឆ្លើយតបកាន់តែប្រសើរឡើងទៅនឹងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន៕

យោងតាមកម្មវិធីនៃសម័យប្រជុំលើកទី ១០ រដ្ឋសភានឹងចំណាយពេលពេញមួយថ្ងៃ២៩  ខែតុលា និងព្រឹកថ្ងៃទី ៣០ ខែតុលា ដើម្បីពិភាក្សាអំពីខ្លឹមសារដូចជា៖ ការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២៥; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលរំពឹងទុកសម្រាប់ឆ្នាំ ២០២៦; លទ្ធផលនៃការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋសភាលើផែនការ ៥ ឆ្នាំ សម្រាប់ដំណាក់កាល ២០២១ - ២០២៥៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top