• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា វាយតម្លៃខ្ពស់ចំពោះការទប់ទល់ទៅនឹងទឹកជំនន់របស់ទីក្រុង Hue

នៅល្ងាចថ្ងៃទី ២៨ ខែតុលា ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា បានអញ្ជើញចុះត្រួតពិនិត្យ និងធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Hue អំពីការងារទប់ទល់វិញទៅនឹងភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលបានកើតឡើងនៅក្នុងតំបន់ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែតុលា។
ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា អញ្ជើញថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Hue (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំនេះ លោក ផាន ធៀន ឌីញ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hue បានឲ្យដឹងថា នេះគឺជាទឹកជំនន់មួយក្នុងចំណោមទឹកជំនន់ដែលមានអាំងតង់ស៊ីតេ និងទឹកភ្លៀងខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង។ យោងតាមស្ថិតិដំបូង មានមនុស្ស ១ នាក់បានស្លាប់ និង ១ នាក់បាត់ខ្លួន។ គ្រួសារជាង ២០០.០០០ គ្រួសារបានដាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។ ប្រជាជនជាង ៤.៥០០ នាក់នៅក្នុងឃុំ និងសង្កាត់ចំនួន ៣២ ត្រូវបានជម្លៀសចេញទៅតំបន់សុវត្ថិភាព។ កងកម្លាំងប្រដាប់អាវុធបានចល័តកម្មាភិបាល នគរបាល និងយុទ្ធជន...ជិត ៣.០០០ នាក់ ចូលរួមជម្លៀសប្រជាជន ធ្វើប្រតិបត្តិការជួយសង្គ្រោះ និងចាត់ចែងចរាចរណ៍។

លោកឧបនាយករដ្ឋមន្ត្រី ត្រឹន ហុង ហា បានកោតសរសើរចំពោះប្រតិបត្តិការនៃអាងស្តុកទឹកអន្តរតំបន់ និងទិសដៅ និងការព្យាករណ៍ទាន់ពេលវេលាពីមជ្ឈិមដល់មូលដ្ឋាន។ ដោយសារការរៀបចំដ៏ល្អរបស់អាជ្ញាធរមូលដ្ឋាន និងជំនាញឆ្លើយតបកាន់តែខ្ពស់របស់ប្រជាជន ដែលរួមចំណែកដល់ការកាត់បន្ថយការខូចខាត។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យតំបន់ បន្តលើកកម្ពស់ស្មារតីនេះ ដោយរៀបចំខ្លួនឱ្យកាន់តែប្រសើរចំពោះបម្រែបម្រួលស្មុគស្មាញរបស់ភ្លៀង និងទឹកជំនន់ ដែលអាចអូសបន្លាយរយៈពេល ២-៣ ថ្ងៃខាងមុខ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top