• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បារាំងស្វាគមន៍វៀតណាមដែលធ្វើជាម្ចាស់ផ្ទះនៃពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាហាណូយ

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បេសកកម្មអចិន្ត្រៃយ៍របស់បារាំងប្រចាំអង្គការ សហប្រជាជាតិ បានចេញសេចក្តីប្រកាសស្វាគមន៍ វៀតណាមដែលធ្វើជាម្ចាស់ផ្ទះនៃពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (ហៅកាត់ថា អនុសញ្ញាហាណូយ) ដែលបានធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលាកន្លងមកនេះ។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីលទ្ធផលនៃពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាហាណូយ (រូបថត៖ Tuấn Anh/TTXVN)

សេចក្តីប្រកាសបានវាយតម្លៃថា អនុសញ្ញានេះផ្តល់ឱ្យបារាំង សហភាពអឺរ៉ុប (EU) និងប្រទេសហត្ថលេខីនូវក្របខ័ណ្ឌសកម្មភាពរួម សំដៅដោះស្រាយការរំលោភបំពានឆ្លងដែន ដែលតម្រូវឱ្យមានការសម្របសម្រួល។ ឯកសារនេះក៏បំពេញបន្ថែមអនុសញ្ញាទីក្រុងប៊ុយដាប៉ែសនៃក្រុមប្រឹក្សាអឺរ៉ុប តាមនោះ ពង្រឹងយន្តការអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

គណៈប្រតិភូបារាំងបានចាត់ទុកថា អនុសញ្ញានេះអនុញ្ញាតឱ្យអាជ្ញាធរនៃបណ្តាប្រទេស សម្របសម្រួលកាន់តែជិតស្និទ្ធក្នុងការផ្លាស់ប្តូរព័ត៌មាន ដំណើរការស៊ើបអង្កេតរួមគ្នា ក៏ដូចជាការសម្របសម្រួលដល់ការចាប់ខ្លួន ការធ្វើបត្យាប័ន និងការចោទប្រកាន់ឧក្រិដ្ឋជនតាមអ៊ីនធឺណិតនៅគ្រប់ទីកន្លែង។

បេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសបារាំងប្រចាំអង្គការសហប្រជាជាតិ   បានសង្កត់ធ្ងន់ថា ការអនុវត្តអនុសញ្ញាហាណូយ  ដោយមានការចូលរួមពីសង្គមស៊ីវិល និងវិស័យឯកជន ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់មួយដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពបញ្ហាប្រឈមដែលបង្កឡើងដោយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top