• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - គោលដៅអាទិភាពរបស់ធនាគារ Standard Chartered

ធនាគារ Standard Chartered (SC) បានកំណត់វៀតណាមជាគោលដៅ អាទិភាពមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទើបលេចចេញ អាស្រ័យដោយសក្ដានុពល អភិវឌ្ឍនិងគោលនយោបាយសមាហរណកម្ម។
 

លោក Jose Vinals ប្រធាន Standard Chartered Group និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien។ (រូបថត៖ congthuong.vn)


នេះបើតាមប្រសាសន៍របស់លោក Jose Vinals ប្រធាន Standard Chartered Group នៅក្នុងកិច្ចសន្ទនាជាមួយរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien នៅក្នុង ក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំ COP២៦ របស់លោកនាយក រដ្ឋមន្រ្តី Pham Minh Chinh នៅ Glasgow ចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី៣១ តុលា ដល់ថ្ងៃទី៣ វិច្ឆិកាកន្លងទៅ។ 

ក្នុងជំនួបជាមួយលោក Jose Vinals លោករដ្ឋមន្រ្តី Nguyen Hong Dien បាន បញ្ជាក់ថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងកសាងរបៀបរបបចាំបាច់ ដើម្បី លើកកំពស់កម្លាំងសេដ្ឋកិច្ចផ្ទៃក្នុង ហើយលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ សហគ្រាសវៀតណាមផងដែរ។ រាល់របៀបរបបទាំងនេះនឹងជួយសហគ្រាសទាញ យកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក្នុងប្រតិបត្តិការនាំចេញ ព្រម ទាំងបំពេញតម្រូវការនៃទីផ្សារក្នុងស្រុកផងដែរ។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏ នឹងជំរុញដំណើរការផ្លាស់ប្ដូរឌីជីថលក្នុងវិស័យផលិតកម្ម ពាណិជ្ជកម្មទាំងអស់ ហើយ ឆ្ពោះទៅរកគំរូបអភិវឌ្ឍប្រកបដោយចីរភាព។

រីឯខ្លួនវិញ លោក Jose Vinals បានឲ្យដឹងថា ធនាគារ SC មានសមត្ថភាពវិនិ យោគច្រើនជាងទៀត ហើយជំរុញការផ្ទេរប្រគល់បច្ចេកវិទ្យា និងរួមវិភាគទានផល ប្រយោជន៍សេដ្ឋកិច្ចជាច្រើនសម្រាប់ វៀតណាម។ វៀតណាមមានឱកាសក្លាយទៅ ជារោងចក្រមួយក្នុងចំណោមរោងចក្រសំខាន់ៗរបស់ពិភពលោក ហើយអាចចូលរួម កាន់តែជ្រាលជ្រៅក្នុងខ្សែសង្វាក់តម្លៃសកលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top