នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ អនុប្រធានរដ្ឋ
លោកស្រី Vo Thi Anh Xuan បានជួបសន្ទនាជាមួយប្រធានាធិបតីក្រូអាស៊ី
លោក Zoran Milanović។
ប្រធានាធិបតីក្រូអាស៊ី លោក Zoran Milanović បានអះអាងថា ក្រូអាស៊ីតែងតែគាំទ្រការលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ
និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាច្រកសម្រាប់វៀតណាម
ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU); ក្រូអាស៊ីគាំទ្រការដក
"កាត លឿង" ចេញមុនកាលកំណត់របស់គណៈកម្មការអឺរ៉ុបចំពោះជលផលវៀតណាម
និងបង្ហាញឆន្ទៈក្នុងការចែករំលែកបទពិសោធន៍លើវិស័យវារីវប្បកម្មប្រកបដោយនិរន្តរភាពរបស់ខ្លួនជាមួយវៀតណាម។
អនុប្រធានរដ្ឋ លោកស្រីVo Thi Anh Xuan បានអះអាងថា
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណង ចង់ជំរុញទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបត្តិការជាប្រពៃណីលើវិស័យជាច្រើន។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូនិងទំនាក់ទំនងគ្រប់កម្រិត
ជាពិសេសកម្រិតខ្ពស់ និងបានឯកភាពលើវិធានការមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ
ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន ដូចជា ទេសចរណ៍
ការដឹកជញ្ជូន ការអប់រំ និងបណ្តុះបណ្តាល កីឡា...ជាដើម។
នាថ្ងៃដដែល អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាក្រូអាស៊ី Ante Sanader; ទស្សនាសាកលវិទ្យាល័យ Zagreb; បានទៅសួរសុខទុក្ខកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី ទទួលបន្ទុកក្រូអាស៊ី និងតំណាងសហគមន៍ជនវៀតណាមនៅក្រូអាស៊ី៕