• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កៀហ្ស៊ីស៊ីស្ថាន៖ ពង្រឹងមិត្តភាព លើកកម្ពស់ពហុភាគីនិយម

ចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកៀហ្ស៊ីស៊ីស្ថាន និងចូលរួមកិច្ចប្រជុំកំពូលបើកទូលាយនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកៀហ្ស៊ីស៊ីស្ថាន រស់នៅប្រទេសកាហ្សាក់ស្ថាន លោក ង្វៀន ថាញ់ឡេ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ការដែលកៀហ្ស៊ីស៊ីស្ថាន ដែលជាប្រធាន SCO ប្តូរវេនសម្រាប់អាណត្តិ ២០២៥-២០២៦ បានអញ្ជើញវៀតណាមចូលរួមកិច្ចប្រជុំកំពូលនេះ បង្ហាញពីសារៈសំខាន់នៃតួនាទី ឋានៈ និងការរួមចំណែករបស់វៀតណាម។

លោក ង្វៀន ថាញ់ ឡេ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកៀហ្ស៊ីស៊ីស្ថាន ដែលមានមូលដ្ឋាននៅកាហ្សាក់ស្ថាន បានថ្លែងថា នេះជាដំណើរទស្សនកិច្ចមានសារៈសំខាន់ទាំងកម្រិតពហុភាគីនិងទ្វេភាគី។ ដោយមានការអនុញ្ញាតពីលោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន នឹងចូលរួមកិច្ចប្រជុំកំពូលបើកទូលាយ SCO ក្នុងនាមជាភ្ញៀវ កិត្តយបនិងធ្វើសកម្មភាពទ្វេភាគីជាបន្តបន្ទាប់នៅកៀហ្ស៊ីស៊ីស្ថាន។ នៅក្នុងសន្និសីទនេះ វៀតណាមរួមជាមួយបណ្តាប្រទេស ផ្លាស់ប្តូរទស្សនៈលើស្ថានភាពក្នុងតំបន់និងអន្តរជាតិ និងបញ្ហាទាក់ទងនឹងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ដោយចូលរួមចំណែកសំឡេងស្ថាបនាក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល និងការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី។ វៀតណាមបន្តអះអាងជំហររបស់ខ្លួនលើការគាំទ្រពហុភាគីនិយម ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ការសន្ទនា និងការកសាងទំនុកចិត្ត។

ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញសួន ក៏មានគម្រោងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ប្រធានគណៈប្រតិភូមកពីប្រទេសដទៃទៀត និងតំណាងអង្គការអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនង ពង្រីកកិច្ចសហប្រតិបត្តិការ និងធានាធនធានសម្រាប់ការអភិវឌ្ឍជាតិ។ ការដែលវៀតណាមទទួលបានការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពហុភាគីបង្ហាញថា សហគមន៍អន្តរជាតិកាន់តែឱ្យតម្លៃដល់តួនាទី ជំហរ និងកិត្យានុភាពរបស់វៀតណាម។ នេះជាឱកាសមួយសម្រាប់វៀតណាមក្នុងការចូលរួមចំណែកសំឡេង និងគំនិតផ្តួចផ្តើមរបស់ខ្លួនក្នុងការដោះស្រាយបញ្ហារួម; ពង្រីកទំនាក់ទំនង និងលើកកម្ពស់តួនាទីរបស់ខ្លួនជាស្ពានរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ រួមគ្នា យើងនឹងអាចកសាងពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ «រួមគ្នា យើងនឹងអាចកសាងពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»

នេះគឺជាសាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងពិធីអបអរសាទរខួបលើកទី ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៦) ដែលបានប្រារព្ធឡើងកាលពីយប់ថ្ងៃទី ២៨ ខែសីហា) នៅរោងមហោស្រព Ho Guom ទីក្រុងហាណូយ។

Top