ចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកៀហ្ស៊ីស៊ីស្ថាន និងចូលរួមកិច្ចប្រជុំកំពូលបើកទូលាយនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកៀហ្ស៊ីស៊ីស្ថាន រស់នៅប្រទេសកាហ្សាក់ស្ថាន លោក ង្វៀន ថាញ់ឡេ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
ការដែលកៀហ្ស៊ីស៊ីស្ថាន ដែលជាប្រធាន SCO ប្តូរវេនសម្រាប់អាណត្តិ
២០២៥-២០២៦ បានអញ្ជើញវៀតណាមចូលរួមកិច្ចប្រជុំកំពូលនេះ បង្ហាញពីសារៈសំខាន់នៃតួនាទី
ឋានៈ និងការរួមចំណែករបស់វៀតណាម។
លោក ង្វៀន ថាញ់ ឡេ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកៀហ្ស៊ីស៊ីស្ថាន
ដែលមានមូលដ្ឋាននៅកាហ្សាក់ស្ថាន បានថ្លែងថា
នេះជាដំណើរទស្សនកិច្ចមានសារៈសំខាន់ទាំងកម្រិតពហុភាគីនិងទ្វេភាគី។ ដោយមានការអនុញ្ញាតពីលោកអគ្គលេខាបក្ស
ប្រធានរដ្ឋ លោកតូ ឡឹម អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន
នឹងចូលរួមកិច្ចប្រជុំកំពូលបើកទូលាយ SCO ក្នុងនាមជាភ្ញៀវ
កិត្តយបនិងធ្វើសកម្មភាពទ្វេភាគីជាបន្តបន្ទាប់នៅកៀហ្ស៊ីស៊ីស្ថាន។
នៅក្នុងសន្និសីទនេះ វៀតណាមរួមជាមួយបណ្តាប្រទេស ផ្លាស់ប្តូរទស្សនៈលើស្ថានភាពក្នុងតំបន់និងអន្តរជាតិ
និងបញ្ហាទាក់ទងនឹងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ
ដោយចូលរួមចំណែកសំឡេងស្ថាបនាក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល
និងការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី។
វៀតណាមបន្តអះអាងជំហររបស់ខ្លួនលើការគាំទ្រពហុភាគីនិយម ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ
ការសន្ទនា និងការកសាងទំនុកចិត្ត។
ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញសួន
ក៏មានគម្រោងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន
ប្រធានគណៈប្រតិភូមកពីប្រទេសដទៃទៀត និងតំណាងអង្គការអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនង
ពង្រីកកិច្ចសហប្រតិបត្តិការ និងធានាធនធានសម្រាប់ការអភិវឌ្ឍជាតិ។
ការដែលវៀតណាមទទួលបានការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពហុភាគីបង្ហាញថា
សហគមន៍អន្តរជាតិកាន់តែឱ្យតម្លៃដល់តួនាទី ជំហរ និងកិត្យានុភាពរបស់វៀតណាម។
នេះជាឱកាសមួយសម្រាប់វៀតណាមក្នុងការចូលរួមចំណែកសំឡេង
និងគំនិតផ្តួចផ្តើមរបស់ខ្លួនក្នុងការដោះស្រាយបញ្ហារួម; ពង្រីកទំនាក់ទំនង
និងលើកកម្ពស់តួនាទីរបស់ខ្លួនជាស្ពានរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
និងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៕