• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និង MERCOSUR ចាប់ផ្តើមការចរចាពាណិជ្ជកម្ម

ការចរចាជុំទីមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ (PTA) រវាងវៀតណាម និងប្លុក​ទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែសីហា នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដែលជាជំហានដ៏​សំខាន់មួយក្នុងការ​ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងបណ្តាប្រទេសអាមេរិកខាងត្បូង។

វគ្គចរចា PTA វៀតណាម-MERCOSUR លើក​ដំបូង​ បាន​គូសសញ្ញាសម្គាល់ ក្នុងការ​ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងបណ្តាប្រទេសអាមេរិកខាងត្បូង។ រូបថត៖ Thanh T​​​​​ung -VNA/អាហ្សង់ទីន

ថ្លែងនៅក្នុងសម័យបើកនាថ្ងៃទី ២៤ ខែសីហា ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការ​ទទួលបន្ទុកការចរចាសេដ្ឋកិច្ចអន្តរជាតិ និងសមាហរណកម្ម ក្រសួងការបរទេសអាហ្សង់ទីន ឯកអគ្គរដ្ឋទូត Roberto Alejandro Salafia; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអាហ្សង់ទីន លោកស្រី Ngo Minh Nguyet រួមជាមួយ​សមាជិកគណៈប្រតិភូចរចាវៀតណាម និង MERCOSUR ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការ​ជំរុញដំណើរការចរចាក្នុងស្មារតីសុច្ឆន្ទៈ បើកចំហ និងស្ថាបនា ដោយឆ្ពោះទៅរកកិច្ចព្រមព្រៀង​មួយ​ប្រកប​ដោយតុល្យភាព ដែលសម​ស្របនឹងផលប្រយោជន៍របស់ទាំងវៀតណាម និង MERCOSUR។

ក្នុងក្របខ័ណ្ឌនៃការចរចា នៅថ្ងៃទី ២៦ ខែសីហា គណៈប្រតិភូចរចាវៀតណាម និង MERCOSUR បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស ពាណិជ្ជកម្មក្រៅប្រទេស និងសាសនាអាហ្សង់ទីន លោក Pablo Quirno។ នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រី Pablo Quirno បានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់ប្រទេសអាហ្សង់ទីននៅអាស៊ីអាគ្នេយ៍។

វគ្គចរចា PTA វៀតណាម-MERCOSUR លើកដំបូង ដែលបានបញ្ចប់នៅថ្ងៃទី ២៨​ ខែសីហា បានបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វៀតណាម និង MERCOSUR ដើម្បីបន្តការផ្លាស់ប្តូរ និងត្រៀម​រៀបចំសម្រាប់វគ្គចរចាបន្ទាប់ ដោយឆ្ពោះទៅរកការកសាងកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងមានតុល្យភាព ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងអស់​៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ រួមគ្នា យើងនឹងអាចកសាងពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ «រួមគ្នា យើងនឹងអាចកសាងពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»

នេះគឺជាសាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងពិធីអបអរសាទរខួបលើកទី ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៦) ដែលបានប្រារព្ធឡើងកាលពីយប់ថ្ងៃទី ២៨ ខែសីហា) នៅរោងមហោស្រព Ho Guom ទីក្រុងហាណូយ។

Top