ព័ត៌មាន វៀតណាមនិងអាល្លឺម៉ង់ ឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារ អាមេរិក 29/08/2026 កាលពីរសៀល ថ្ងៃទី ២៨ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានជួបសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហ្វ្រីឌ្រីក មឺស (Friedrich Merz)។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ជួបសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហ្វ្រីឌ្រីក មឺស។ រូបថត៖ TTXVNក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់ថា វៀតណាមឱ្យតម្លៃចំពោះភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ ហើយស្នើឱ្យភាគីទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងអនុវត្តន៍ជាក់ស្ដែងនូវ ការប្ដេជ្ញាចិត្តធ្វើសកម្មភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសនៅកម្រិតខ្ពស់ និងលើក្របខ័ណ្ឌទាំងអស់ ពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ តាមនោះបង្កើតមូលដ្ឋានគ្រឹះអំណោយផលសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរបង្កើតរបកគំហើញថ្មី ឲ្យស័ក្តសមនឹងសក្តានុពល និងកម្រិតនៃទំនាក់ទំនង ដោយឆ្ពោះទៅរកគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។ លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សហគ្រាសអាល្លឺម៉ង់ឱ្យពង្រីកការវិនិយោគលើវិស័យដែលមានភាពប្រៀបខ្លាំង ដូចជា៖ មេកានិច ឧស្សាហកម្មរថយន្ត សុខាភិបាល និងការផ្លាស់ប្ដូរថាមពល ហើយបង្កើនការតភ្ជាប់រវាងទីផ្សារហិរញ្ញវត្ថុ និងមូលបត្រនៃប្រទេសទាំងពីរផងដែរ។ដោយវាយតម្លៃខ្ពស់ចំពោះការដែល អាល្លឺម៉ង់ បានបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអាល្លឺម៉ង់បន្តពង្រីកតួនាទី ក្នុងការជំរុញប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលនៅសល់ឱ្យបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗនេះ ព្រមទាំងគាំទ្រគណៈកម្មការអឺរ៉ុបដកកាតលឿង IUU លើជលផលវៀតណាម ឱ្យបានឆាប់។រីឯខ្លួនវិញ អធិការបតីអាល្លឺម៉ង់លោក ហ្វ្រីឌ្រីក មឺស បានបញ្ជាក់ថា ទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់កំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងមានមូលដ្ឋានគ្រឹះ និងសក្តានុពលគ្រប់គ្រាន់សម្រាប់លើកកម្ពស់ដល់កម្រិតថ្មីមួយ។ លោកអធិការបតី មឺស បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន ភស្តុភារកម្ម ការតភ្ជាប់ផ្លូវអាកាស ការផ្លាស់ប្តូរបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌភាពជាដៃគូថាមពលវៀតណាម-អាល្លឺម៉ង់ នាំឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ព្រមទាំងជំរុញគម្រោងស្រាវជ្រាវរួមគ្នា ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលអ្នកជំនាញ និងវិស្វករក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រនានាផងដែរ៕ តាម vovworld.vn/km-KH Tags:នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)

កាលពីរសៀល ថ្ងៃទី ២៨ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានជួបសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហ្វ្រីឌ្រីក មឺស (Friedrich Merz)។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ជួបសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហ្វ្រីឌ្រីក មឺស។ រូបថត៖ TTXVNក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់ថា វៀតណាមឱ្យតម្លៃចំពោះភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ ហើយស្នើឱ្យភាគីទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងអនុវត្តន៍ជាក់ស្ដែងនូវ ការប្ដេជ្ញាចិត្តធ្វើសកម្មភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសនៅកម្រិតខ្ពស់ និងលើក្របខ័ណ្ឌទាំងអស់ ពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ តាមនោះបង្កើតមូលដ្ឋានគ្រឹះអំណោយផលសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរបង្កើតរបកគំហើញថ្មី ឲ្យស័ក្តសមនឹងសក្តានុពល និងកម្រិតនៃទំនាក់ទំនង ដោយឆ្ពោះទៅរកគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។ លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សហគ្រាសអាល្លឺម៉ង់ឱ្យពង្រីកការវិនិយោគលើវិស័យដែលមានភាពប្រៀបខ្លាំង ដូចជា៖ មេកានិច ឧស្សាហកម្មរថយន្ត សុខាភិបាល និងការផ្លាស់ប្ដូរថាមពល ហើយបង្កើនការតភ្ជាប់រវាងទីផ្សារហិរញ្ញវត្ថុ និងមូលបត្រនៃប្រទេសទាំងពីរផងដែរ។ដោយវាយតម្លៃខ្ពស់ចំពោះការដែល អាល្លឺម៉ង់ បានបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអាល្លឺម៉ង់បន្តពង្រីកតួនាទី ក្នុងការជំរុញប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលនៅសល់ឱ្យបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗនេះ ព្រមទាំងគាំទ្រគណៈកម្មការអឺរ៉ុបដកកាតលឿង IUU លើជលផលវៀតណាម ឱ្យបានឆាប់។រីឯខ្លួនវិញ អធិការបតីអាល្លឺម៉ង់លោក ហ្វ្រីឌ្រីក មឺស បានបញ្ជាក់ថា ទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់កំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងមានមូលដ្ឋានគ្រឹះ និងសក្តានុពលគ្រប់គ្រាន់សម្រាប់លើកកម្ពស់ដល់កម្រិតថ្មីមួយ។ លោកអធិការបតី មឺស បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន ភស្តុភារកម្ម ការតភ្ជាប់ផ្លូវអាកាស ការផ្លាស់ប្តូរបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌភាពជាដៃគូថាមពលវៀតណាម-អាល្លឺម៉ង់ នាំឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ព្រមទាំងជំរុញគម្រោងស្រាវជ្រាវរួមគ្នា ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលអ្នកជំនាញ និងវិស្វករក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រនានាផងដែរ៕
អត្ថបទផ្សេងទៀត សកម្មភាពវប្បធម៌ និងសិល្បៈវិសេសវិសាលជាច្រើន បម្រើប្រជាជនក្នុងឱកាសទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា29/08/2026ព័ត៌មានក្នុងឱកាសទិវាបុណ្យជាតិទី ២ ខែកញ្ញា មូលដ្ឋានជាច្រើននៅទូទាំងប្រទេសកំពុងរៀបចំកម្មវិធីវប្បធម៌ សិល្បៈ និងសកម្មភាពទទួលបទពិសោធន៍ជាបន្តបន្ទាប់ ដើម្បីបម្រើប្រជាជន និងអ្នកទេសចរ។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន វ៉ាន់ថាំង ជួបធ្វើការជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិក29/08/2026ព័ត៌មានអនុប្រធានរដ្ឋសភាវៀតណាមលោកស្រី ង្វៀន ធីថាញ់ ជួបសវនាការជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន29/08/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ «រួមគ្នា យើងនឹងអាចកសាងពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»29/08/2026ព័ត៌មានវៀតណាមរួមចំណែកទិសដៅសំខាន់ៗចំនួនបីនៅក្នុងសន្និសីទអន្តរសភា ISC-២28/08/2026ព័ត៌មានទីក្រុងដាណាំងរៀបចំអនុវត្តគម្រោងបើកទូលាយស្ថានីយ T1 និងចំណតយន្តហោះ28/08/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ាន28/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត