• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កូរ៉េខាងត្បូងចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការធ្វើឱ្យស៊ីជម្រៅថែម​ទៀត​នូវ​​ទំនាក់​ទំនង​ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូ ឡឹម នៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ១០-១៣ ខែសីហា ឆ្នាំ ២០២៥ នាថ្ងៃទី ១១ ខែសីហា វៀតណាម និងកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាម - កូរ៉េខាងត្បូង។

អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung។ រូបថត៖ VNA

សេចក្តីថ្លែងការណ៍រួមបានអះអាងថា ភាគីទាំងពីរបានឈានដល់ការយល់ឃើញរួមដ៏សំខាន់លើការជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង ក៏ដូចជាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

អគ្គលេខាបក្ស លោក តូ ឡឹម ជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung។ រូបថត៖ VNA

លោកអគ្គលេខាបក្ស តូ ឡឹម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអះអាងថា ប្រទេសទាំងពីរគឺជាដៃគូសំខាន់របស់គ្នាទៅវិញទៅមកលើគ្រប់វិស័យ។ លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានាធិបតី Lee Jae Myung បានឯកភាពថា សមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាកម្លាំងចលករយូរអង្វែងសម្រាប់ភាគីទាំងពីរក្នុងការពង្រឹង និងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ហើយឈានទៅដំណាក់កាលថ្មី។ មេដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; បានឯកភាពបំពេញគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ តាមទិសតុល្យភាព និងនិរន្តរភាព។

ភាគីទាំងពីរបានអះអាងសារជាថ្មីពីសារសំខាន់នៃការធានាសន្តិភាព ស្ថេរភាព និងការគោរពច្បាប់អន្តរជាតិ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ជាពិសេសបញ្ជាក់ឡើងវិញនូវគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រខាងកើត (DOC) ឆាប់កសាងក្រុមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ ​រក្សាពាក្យ​ស្បថ​ឯករាជ្យ

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ “​រក្សាពាក្យ​ស្បថ​ឯករាជ្យ”

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នារសៀលថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ សារមន្ទីរ​ប្រវត្តិសាស្ត្រយោធាវៀតណាមបានបើកការតាំងពិព័រណ៌ “រក្សាពាក្យស្បថឯករាជ្យ”។

Top