• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កូរ៉េខាងត្បូងខិតខំប្រឹងប្រែងលើកកំពស់ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ


នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong-Seug។ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅជំនួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-Seug នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមយកចិត្តទុកដាក់ពិសេសហើយមានបំណងចង់បន្តអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូងឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-Seug បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងមានបំណងចង់បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមនាពេលខាងមុខ សំដៅរឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងបរិបទដែលការរីករាលដាលនៃជម្ងឺរាតត្បាតកាន់តែខ្លាំងឡើងៗ។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc សង្ឃឹមថា លោកប្រធានរដ្ឋសភានិងសមាជិកសភាកូរ៉េខាងត្បូងបន្តលើកទឹកចិត្តសហគ្រាសកូរ៉េខាងត្បូងបង្កើនការវិនិយោគចូលមកវៀតណាម។ រដ្ឋាភិបាល វៀតណាមត្រៀមខ្លួនជាស្រេចរួមដំណើរហើយបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសកូរ៉េខាងត្បូងពង្រីកអាជីវកម្ម ក៏ដូចជាជួយឧបត្ថម្ភដល់សហគ្រាសវៀតណាមក្នុងការទទួលបច្ចេកវិទ្យាដែលត្រូវបានផ្ទេរប្រគល់ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផលិត-ផ្គត់ផ្គង់សកលរបស់បណ្ដាសម្ព័ន្ធក្រុមហ៊ុនកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានស្នើឲ្យកូរ៉េខាងត្បូងជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍដើមទុន ODA ពង្រីកកញ្ចប់ជំនួយឥតសំណងសម្រាប់វៀតណាម ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពលកម្មនិងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top