• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នៅក្នុងជំនួបទាំងនេះ លោក Vo Van Thuong បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ អនុវត្តន៍ឱ្យបានល្អនូវសេចក្តីថ្លែងការណ៍រួម សន្ធិសញ្ញា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ក្នុងនោះនាំទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត ធ្វើជាមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងទ្វេភាគី។
  លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកប្រចាំការគណៈលេខា បានអញ្ជើញជួបធ្វើការជាមួយប្រធានគណបក្សប្រជាជនកម្ពុជា (CPP) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចហ៊ុន សែន  

នាថ្ងៃទី១៨ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកប្រចាំការគណៈលេខា បានអញ្ជើញជួបធ្វើការជាមួយប្រធានគណបក្សប្រជាជនកម្ពុជា (CPP) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចហ៊ុន សែន; ប្រធានកិត្តិយសគណបក្ស CPP ប្រធានរដ្ឋសភា សម្ដេចហេង សំរិន; អនុប្រធានគណបក្ស CPP ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាល និងជាប្រធានសមាគមន៍មិត្តភាពកម្ពុជា-វៀតណាមលោកស្រី ម៉ែន សំអន។

  លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកប្រចាំការគណៈលេខា បានអញ្ជើញជួបធ្វើការជាមួយប្រធានកិត្តិយសគណបក្ស CPP ប្រធានរដ្ឋសភា សម្ដេចហេង សំរិន  

នៅក្នុងជំនួបទាំងនេះ លោក Vo Van Thuong បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ អនុវត្តន៍ឱ្យបានល្អនូវសេចក្តីថ្លែងការណ៍រួម សន្ធិសញ្ញា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ក្នុងនោះនាំទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត ធ្វើជាមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងទ្វេភាគី។ ទន្ទឹមនឹងនេះ រក្សាឲ្យបានល្អរាល់យន្តការសហប្រតិបត្តិការដែលមានស្រាប់ បង្កើនការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ សម្របសម្រួលគ្នារៀបចំល្អរាល់សកម្មភាពក្នុងឆ្នាំមិត្តភាព។

  លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកប្រចាំការគណៈលេខា បានអញ្ជើញជួបធ្វើការជាមួយអនុប្រធានគណបក្ស CPP ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាល និងជាប្រធានសមាគមន៍មិត្តភាពកម្ពុជា-វៀតណាមលោកស្រី ម៉ែន សំអន  

ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសគឺការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវពិធីសារ និងផែនការសហប្រតិបត្តិការដែលបានចុះហត្ថលេខា សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមកនៅតាមបណ្ដាវេទិកាពហុភាគី។ លោកបានស្នើឲ្យភាគីទាំងពីរសម្របសម្រួលគ្នាគ្រប់គ្រង និងកសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top