• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​នឹង​នាំ​ចេញ​ក្រូច​ឆ្មារ និង​ក្រូចថ្លុង​ទៅ​កាន់​នូវែលសេឡង់

វៀតណាម និងនូវែលសេឡង់កម្មសិទ្ធិប្រព័ន្ធផលិតស្បៀងប្រកបដោយប្រសិទ្ធភាព និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្ម។ ភាគីទាំងពីរមានមោទនភាពដែលជាអ្នកផ្គត់ផ្គង់ស្បៀងអាហារដល់ពិភពលោកទាំងមូល។
  ពិធីចុះហត្ថលេខាលើសេចក្តីប្រកាសការនាំចេញក្រូចឆ្មា និងក្រូចថ្លុងវៀតណាមទៅកាន់នូវែលសេឡង់។ (រូបថត៖ VOV)  

នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern ក្នុងកម្មវិធី “កិច្ចសន្ទនា និងតាំងពិព័រណ៍ AgriConnectio New Zealand៖ ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម” ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតនូវែលសេឡង់ សម្របសម្រួលជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោកស្រី Jacinda Ardern នៅវៀតណាម ចាប់ពីថ្ងៃទី ១៤-១៧ ខែវិច្ឆិកា។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានសង្កត់ធ្ងន់ថា៖ “ វៀតណាមកំពុងអនុវត្តយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍កសិកម្ម និងជនបទប្រកបដោយនិរន្តរភាព ដោយឈរលើសសរស្តម្ភចំនួនបី៖ កសិកម្មអេកូឡូស៊ី - ជនបទទំនើប - កសិករស៊ីវិល័យ។ វិស័យកសិកម្មវៀតណាមកំពុងផ្លាស់ប្តូរឆ្ពោះទៅរកសមាហរណកម្មពហុគុណតម្លៃ និរន្តរភាព ការបំភាយឧស្ម័នទាប ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការពារបរិស្ថានអេកូឡូស៊ី និងការថែរក្សា អភិរក្សជីវៈចម្រុះ។ វិស័យកសិកម្មរបស់វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនូវែលសេឡង់ក្នុងការវិនិយោគ ធ្វើអាជីវកម្មប្រកបដោយជោគជ័យនិរន្តរភាព និងមានទំនាក់ទំនងជិតស្និទ្ធយូរអង្វែងជាមួយវៀតណាម”។

  ពិធីចុះហត្ថលេខាលើសេចក្តីប្រកាសការនាំចេញក្រូចឆ្មា និងក្រូចថ្លុងវៀតណាមទៅកាន់នូវែលសេឡង់។  

 

 

នៅក្នុងព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗជាច្រើនក្នុងវិស័យកសិកម្ម រួមមាន៖ ពិធីប្រកាសការនាំចេញក្រូចឆ្មា និងក្រូចថ្លុងរបស់វៀតណាមទៅកាន់ទីផ្សារនូវែលសេឡង់ និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន TH True Milk និង Waikato Milk Systems ផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top