• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​និង​អាមេរិក​ផ្តល់​អាទិភាព​​លើកិច្ចសហប្រតិបត្តិការ​ដោះ​ស្រាយ​ផលវិបាក​នៃ​សង្គ្រាម

ធីទទួលស្វាគមន៍រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមមកបំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិកបានប្រព្រឹត្តទៅនាថ្ងៃទី ៩ ខែកញ្ញា នៅទីស្នាក់ការក្រសួងការពារជាតិអាមេរិក ក្នុងទីក្រុង Washington, DC ។ បន្ទាប់ពីពិធីស្វាគមន៍ លោក រដ្ឋមន្ត្រី Phan Van Giang បានអញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin។
វៀតណាម​និង​អាមេរិក​ផ្តល់​អាទិភាព​​លើកិច្ចសហប្រតិបត្តិការ​ដោះ​ស្រាយ​ផលវិបាក​នៃ​សង្គ្រាម - ảnh 1រដ្ឋមន្ត្រី Phan Van Giang និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ។ រូបថត៖ Pham Huan/VOV-Washington

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃថា ដោយផ្អែកលើកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីទាំងពីរក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រី Lloyd Austin នៅវៀតណាមក្នុងខែកក្កដា ឆ្នាំ២០២១ កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីបន្តអនុវត្តយ៉ាងសកម្ម និងសម្រេចបានលទ្ធផលជាក់ស្តែងលើវិស័យជាច្រើន ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការសន្ទនា - ការពិគ្រោះយោបល់ ដោះស្រាយផលវិបាកនៃសង្គ្រាម ការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងសម័យសង្គ្រាម (MIA) ជាដើម។ វៀតណាមវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការសន្យារបស់រដ្ឋាភិបាលនិងប្រជាជនអាមេរិកក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម ដូចជាការបង្កើនថវិកាសម្រាប់គម្រោងបោស់សម្អាតសារធាតុបំពុល dioxin នៅអាកាសយានដ្ឋាន Bien Hoa  និងសកម្មភាពជួយឧបត្ថម្ភដល់ជនពិការដែលរងផលប៉ះពាល់ដោយជាតិគីមីពូលពណ៌លឿងទុំនៅវៀតណាម។

ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា នឹងបន្តផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាម ដោយផ្តោតលើការពន្លឿនដំណើរការបោស់សម្អាតសារធាតុគីមីពូល dioxin នៅអាកាសយានដ្ឋាន Bien Hoa; ដោះស្រាយផលវិបាកនៃគ្រាប់ បែកមីនមិនទាន់ផ្ទុះ ផ្តល់ព័ត៌មាន ឯកសារ ឧបត្ថម្ភសម្ភារនិងបច្ចេកវិទ្យាធ្វើតេស្ត DNA ដើម្បីបម្រើដល់ការស្វែងរកនិងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនវៀតណាមដែលបានបាត់បង់ព័ត៌មាន និងបាត់ខ្លួនក្នុងសម័យសង្គ្រាម។

នៅចុងបញ្ចប់នៃជំនួបសន្ទនា រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើឯកសារធ្វើបច្ចុប្បន្នភាពសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមវៀតណាម-អាមេរិកស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ រដ្ឋមន្ត្រី Phan Van Giang និងរដ្ឋមន្ត្រី Lloyd Austin ក៏បានប្រគល់ជូនគ្នាទៅវិញទៅមកនូវវត្ថុអនុស្សាវរីយ៍សង្គ្រាម និងព័ត៌មានទាក់ទងនឹងយុទ្ធជនវៀតណាមនិងទាហានអាមេរិកដែបាត់ខ្លួនក្នុងនៅសម័យសង្គ្រាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top