• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​ឈ្នះ​មេដាយ​ចំនួន​៣ ​ក្នុង​ការ​ប្រកួត​​អូឡាំពិក​ជីវសាស្ត្រ​អន្តរជាតិ​ ​ឆ្នាំ ២០២៣

ក្រសួងអប់រំ និងបណ្តុះបណ្តាលកាលពីថ្ងៃទី ១០ កក្កដា បានឲ្យដឹងថា៖ ក្រុមបេក្ខជនចូលរួមការប្រកួតអូឡាំពិកជីវសាស្ត្រអន្តរជាតិឆ្នាំ ២០២៣ របស់វៀតណាម មានបេក្ខជនចំនួន ៣ នាក់ ហើយបេក្ខជនទាំង ៣ សុទ្ធតែទទួលបានមេដាយ រួមមាន៖ មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។
ក្រុមវៀតណាមចូលរួមព្រឹត្តិការណ៍អូឡាំពិកជីវវិសាស្ត្រអន្តរជាតិឆ្នាំ២០២៣។ រូបថត៖VOV

ជាក់ស្តែង សិស្សដែលទទួលបានមេដាយប្រាក់គឺ Nguyen Tien Loc សិស្សថ្នាក់ទី ១១ នៃវិទ្យាល័យជំនាញវិទ្យាសាស្ត្រធម្មជាតិ មហាវិទ្យាល័យ វិទ្យាសាស្ត្រធម្មជាតិ ចំណុះសាកលវិទ្យាល័យជាតិហាណូយ។ សិស្សទាំងពីរនាក់ដែលទទួលបានមេដាយសំរឹទ្ធគឺ Tran Pham Manh ថ្នាក់ទី ១២ វិទ្យាល័យជំនាញវិទ្យាសាស្ត្រធម្មជាតិ មហាវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ ចំណុះសាកលវិទ្យាល័យជាតិហាណូយ និង Vu The Anh ថ្នាក់ទី ១២ វិទ្យាល័យជំនាញ Vinh Phuc ខេត្ត Vinh Phuc ។

ការប្រកួតអូឡាំពិកជីវសាស្ត្រអន្តរជាតិលើកទី៣៤ ឆ្នាំ២០២៣ ត្រូវបានប្រព្រឹត្តិទៅនៅប្រទេសអារ៉ាប់រួម (UAE) ចាប់ពីថ្ងៃទី ២-១១ ខែកក្កដា ដោយមានការចូលរួមពីប្រទេសនិងតំបន់ដែនដីចំនួន៨០ និងមានប្រទេសចំនួន២ជាអ្នកសង្កេតការណ៍។ ព្រឹត្តិការណ៍នេះមានបេក្ខជនចូលរួមប្រកួតសរុបចំនួន២៩៥នាក់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top