• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​ឈ្នះមេដាយមាសចំនួន ៤ គ្រឿង ក្នុង​ការ​ប្រឡងអូឡាំពិក​គីមីវិទ្យាអន្តរជាតិឆ្នាំ ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមនាថ្ងៃទី ១៤ កក្កដា បានប្រកាសថា ក្រុមជម្រើសជាតិវៀតណាមដណ្តើមបានមេដាយមាសចំនួន ៤ រួមទាំងមេដាយមាសចំនួន ២ ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៅឯការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិ (ICHO) ឆ្នាំ ២០២៥។

នេះក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលវៀតណាមដណ្តើមបានមេដាយមាសចំនួន៤គ្រឿង ក្នុងការប្រឡង ICHO ដែលប្រព្រឹត្តិទៅតាមទម្រង់ដោយផ្ទាល់។

ICHO លើកទី ៥៧ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ៥ ខែកក្កដាដល់ថ្ងៃទី ១៤ ខែកក្កដានៅទីក្រុងឌូបៃ របស់អេមីរ៉ាត់អារ៉ាប់រួម (UAE) ដោយមានការចូលរួមពីបេក្ខជនចំនួន ៣៥៤ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៩០។

វៀតណាមដណ្តើមបានមេដាយមាសចំនួន៤គ្រឿងក្នុងការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិលើកទី៥៧ (ICHO)។ រូបថត៖ VNA

នៅក្នុងតារាងមេដាយសរុប ក្រុមជម្រើសជាតិវៀតណាមមានចំណាត់ថ្នាក់ស្មើជាមួយក្រុមចិន និងអាមេរិក បើគិតពីចំនួនមេដាយមាស។ សមិទ្ធិផលក្នុងឆ្នាំនេះរបស់ក្រុមវៀតណាមបានបន្តសមិទ្ធិផលដ៏គួរអោយចាប់អារម្មណ៍នៅឯការប្រឡង ICHO ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដោយមានបេក្ខជនសរុបចំនួន ២៤ នាក់ដែលចូលរួមប្រកួតប្រជែងក្នុងដំណាក់កាលឆ្នាំ ២០២០-២០២៥ វៀតណាមបានយកឈ្នះមេដាយសរុប ២៤គ្រឿង ដែលក្នុងនោះមានមេដាយមាសចំនួន ២១គ្រឿង និងមេដាយប្រាក់ចំនួន ៣ គ្រឿង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top