• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​គាំទ្រ​ការ​កែទម្រង់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​នៃ​អង្គការ​សហប្រជាជាតិ​

នៅថ្ងៃទី២៤ ខែវិច្ឆិកា មហាសន្និបាតអង្គការសហប្រជាជាតិបានពិភាក្សាអំពីបញ្ហាកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនស្តីពីបញ្ហាតំណាងដោយយុត្តិធម៌ និងការបង្កើនសមាសភាពនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ baoquocte.vn)

កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួនជាង១៧០ប្រទេសក្នុងនោះមានប្រទេសជាង ៧០ បានថ្លែងសុន្ទរកថា។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រការកែទម្រង់ ដើម្បីធានាភាពជាអ្នកតំណាង ប្រជាធិបតេយ្យភាព តម្លាភាព និងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាសន្តិសុខ។ វៀតណាមគាំទ្រការពង្រីកចំនួនសមាជិកអចិន្ត្រៃយ៍ និងសមាជិកមិនអចិន្ត្រៃយ៍ ដើម្បីធានាឱ្យមានការតំណាងដោយយុត្តិធម៌សម្រាប់ក្រុមប្រចាំតំបន់ ជាពិសេសចំពោះប្រទេសដែលមិនទាន់មានតំណាង ឬមានតំណាងតិច និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្តដុងថាបត្រូវផ្លាស់ប្ដូរថ្មីគំរូកំណើនដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

ខេត្តដុងថាបត្រូវផ្លាស់ប្ដូរថ្មីគំរូកំណើនដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

នៅព្រឹកថ្ងៃទី ២៧ ខែឧសភា នៅខេត្តដុងថាប (Dong Thap) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung) បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដុងថាប ស្តីពីការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគោលដៅកំណើន "ពីរខ្ទង់"។

Top