ការធានាសិទ្ធិមនុស្សនៅតែទទួលបានការយកចិត្តទុកដាក់ជានិច្ចពីប្រទេស និងអង្គការអន្តរជាតិ
កិច្ចប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-២៨ ខែកុម្ភៈ) បានទាក់ទាញការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជិត ១៤០ មន្ត្រីជាន់ខ្ពស់នៃអ.ស.ប និងអង្គការអន្តរជាតិ ដទៃទៀត។ កិច្ចប្រជុំនេះគឺជាសកម្មភាពសំខាន់បំផុតនៃសម័យប្រជុំលើកទី ៥៥ នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្ស (ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៦ សប្តាហ៍ចាប់ពីថ្ងៃទី ២៦ ខែ កុម្ភៈដល់ថ្ងៃទី ៥ ខែមេសា) ជាមួយនឹងរបៀបវារៈដ៏មមាញឹកនិងពោរពេញទៅដោយ មហិច្ឆតា។
កិច្ចប្រជុំជាន់ខ្ពស់បានផ្តោតលើការពិភាក្សាអំពីបញ្ហាសកលជាបន្ទាន់
ដូចជា៖ ការងើបឡើងវិញក្រោយជំងឺរាតត្បាត COVID-19 វឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
(SDGs) និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខ
ក្រៅប្រពៃណីដូចជា៖ ការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ សន្តិសុខ ប្រភពទឹក
វិសមភាព ផលប៉ះពាល់អវិជ្ជមាននៃការធ្វើបរិវត្តកម្មឌីជីថល និងការធានា
សិទ្ធិរបស់ក្រុមងាយរងគ្រោះ។ ល។ សរុបសេចក្ដីមក សម័យប្រជុំលើកទី៥៥
របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស មាន កិច្ចពិភាក្សា ឯកទេសចំនួន ៧; ពិនិត្យរបាយការណ៍ឯកទេសចំនួន ៨០ ហើយពិភាក្សាអំពីយន្តការ សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើបញ្ហាទាក់ទងនឹងសិទ្ធិមនុស្សក្នុងវិស័យផ្សេងៗគ្នាជាច្រើន;
ពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅប្រទេសជាក់ស្ដែងមួយចំនួន; ទន្ទឹមនឹងនេះ
គ្រោងនឹងអនុម័តលើសេចក្ដីសម្រេចចិត្តចំនួនជាង៣០របស់ក្រុមប្រឹក្សាសិទ្ធិ
មនុស្សលើប្រធានបទផ្សេងៗជាច្រើន។
វៀតណាមសកម្មនិងម្ចាស់ការចូលរួមយ
និងរួមចំណែកដោយការទទួលខុសត្រូវខ្ពស់បំផុត
អនុវត្តន៍គោលនយោបាយកិច្ចការបរទេសនៃមហាសន្និបាតលើកទី
១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងសារាចរណ៍លេខ ២៥ របស់គណៈលេខាស្តីពីការជំរុញ
និងលើកកំពស់កិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០ វៀតណាមបន្តដើរតួនាទី ជាសមាជិកដ៏សកម្ម
និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមចំណែក យ៉ាងសកម្មក្នុងការកសាង
និងបង្កើតច្បាប់លេងទូទៅនៃសហគមន៍ពិភពលោក។ នេះជាឆ្នាំទីពីរហើយ
ដែលវៀតណាមចូលរួមកិច្ចប្រជុំជាន់ខ្ពស់ក្នុងនាមជា
សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៥។
មុននោះ ក្នុងឆ្នាំ ២០២៣
វៀតណាមមានសញ្ញាសម្គាល់ និងគំនិតផ្តួចផ្តើមជាច្រើនដែលត្រូវបាន
សហគមន៍អន្តរជាតិស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងក្លា ក្នុងនោះលេចធ្លោគឺសេចក្តី
សម្រេចចិត្តស្តីពី "ការរំលឹកខួប ៧៥
ឆ្នាំនៃសេចក្តីប្រកាសអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងខួប ៣០ ឆ្នាំនៃសេចក្តីប្រកាស
និងកម្មវិធីសកម្មភាពទីក្រុងវីយែន" ព្រមទាំងគំនិត ផ្តួចផ្តើមដ៏លេចធ្លោចំនួន ៥
ផ្សេងទៀតនៅកិច្ចប្រជុំជាប្រចាំរបស់ក្រុមប្រឹក្សាសិទ្ធិ
មនុស្សលើប្រធានបទផ្សេងៗគ្នាជាច្រើន។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីឲ្យវៀត
ណាមបន្តពង្រីកតួនាទី និងឋានៈជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់
ក្រុមប្រឹក្សាសិទ្ធិមនុស្សនាពេលខាងមុខ ក្នុងនោះសកម្មភាពដំបូងបង្អស់ក្នុងឆ្នាំនេះគឺ
ការចូលរួមសម័យប្រជុំជាន់ខ្ពស់លើកទី ៥៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
រដ្ឋមន្ត្រីក្រសួង ការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថា៖
“ការដែលយើងមានគំនិតផ្តួចផ្តើម
ដែលត្រូវបានអនុម័តនៅក្នុងសម័យប្រជុំដំបូង (លើកទី ៥២ ឆ្នាំ ២០២៣)
ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់ អាណត្តិ ២០២៣ - ២០២៥ នោះ
គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល យ៉ាងជិតស្និទ្ធ
និងស៊ីសង្វាក់គ្នារវាង ក្រសួងការបរទេស ស្ថាប័នតំណាងវៀតណាម នៅបរទេស ជាមួយនឹងក្រសួង
ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាតួនាទីសមាជិកដ៏សកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវ
ដើម្បីបន្តរួមចំណែកបង្កើតឋានៈសម្រាប់វៀត ណាម
ក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុង និងក្រៅក្រុមប្រឹក្សាសិទ្ធិ
មនុស្សក្នុងអាណត្តិទាំងស្រុងរបស់យើងនាពេលខាងមុខ។ ប្រការនេះគឺសមស្រប
យ៉ាងពេញទំហឹង ទៅនឹងបាវចនារបស់វៀតណាមនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សគឺ៖ “ការគោរពនិងការយល់ដឹង។
កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។ សិទ្ធិមនុស្សទាំងអស់សម្រាប់មនុស្សទាំងអស់”។
ក្នុងឆ្នាំ
២០២៤ វៀតណាមនឹងអនុវត្តន៍គំនិតផ្តួចផ្តើមសហប្រតិបត្តិការមួយចំនួនដើម្បីជំរុញ
និងធានាសិទ្ធិមនុស្ស ក្នុងនោះវៀតណាមនឹងធ្វើជាអធិបតីក្នុងកាកសាង
និងការចរចាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការប្រែប្រួលអាកាសធាតុ
និងសិទ្ធិមនុស្សនៅសម័យប្រជុំប្រចាំខែមិថុនា; ការពាររបាយការណ៍ជាតិក្រោមយន្តការ
ត្រួតពិនិត្យសកលតាមកាលកំណត់ វដ្តទី ៤ ក្នុងខែឧសភា។
រាល់ការរួមវិភាគទានក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំលើកទី
៥៥ នៃក្រុម ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និយាយដោយឡែក និងសកម្មភាពរបស់
វៀតណាមពេញមួយឆ្នាំនេះ នឹងជាឱកាសដើម្បីឲ្យវៀតណាមបន្តបង្កើតនូវសញ្ញា
សម្គាល់ជាច្រើនក្នុងតួនាទីជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ
២០២៣ - ២០២៥៕





