• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម៖ បង្កើន​ការគាំទ្រ​របស់​សហគមន៍​អន្តរជាតិ​សម្រាប់​សាធារណរដ្ឋអាហ្វ្រិកកណ្តាល

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២២ ខែមិថុនាបានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិភាក្សាលើស្ថានភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការជួយឧបត្ថម្ភជាបន្តបន្ទាប់របស់សហគមន៍អន្តរជាតិចំពោះ សាធារណរដ្ឋអាហ្វ្រិកកណ្តាលនេះ ក្នុងដំណាក់កាលនាបច្ចុប្បន្ន សំដៅជួយប្រទេសនេះក្នុងការខិតខំប្រឹងប្រែងសន្តិភាព ការត្រៀមរៀបចំសម្រាប់ការបោះឆ្នោត ក៏ដូចជាដោះស្រាយស្ថានភាពមនុស្សធម៌និងផលប៉ះពាល់ដោយសារជំងឺរាតត្បាតផងដែរ។ នៅចំពោះមុខការលំបាកនិងគ្រោះថ្នាក់ ដែល កងកម្លាំងថែរក្សាសន្តិភាព កំពុងប្រឈមមុខក្នុងពេលប្រតិបត្តិការនៅអាហ្វ្រិកកណ្តាលនោះ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីធានាសន្តិសុខនិងសុវត្ថិភាពជូនកងកម្លាំងទាំងនេះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជួយប្រទេស និងប្រជាជននៅទីនេះផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ផែនការសកម្មភាពសម្រាប់ខែកំពូលបង្ការប្រឆាំងនឹងការនេសាទខុសច្បាប់

ផែនការសកម្មភាពសម្រាប់ខែកំពូលបង្ការប្រឆាំងនឹងការនេសាទខុសច្បាប់

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទើបតែបានចុះហត្ថលេខាលើ សេចក្តីសម្រេចចេញផ្សាយ “ផែនការសកម្មភាពសម្រាប់ខែកំពូលបង្ការប្រឆាំងនឹងការ នេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពនូវផ្នែកជលផលរបស់វៀតណាម។

Top