• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យ APEC បង្កើនការផ្លាស់ប្តូរ និងជួយឧបត្ថម្ភក្នុងការផ្សព្វផ្សាយ គោលនយោបាយបើកដំណើរការទេសចរណ៍អន្តរជាតិ

នៅកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍លើកទី១១ (TMM១១) នៃវេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលប្រព្រឹត្តទៅនៅរាជធានីបាងកក ប្រទេសថៃ នាថ្ងៃទី ១៩ សីហា អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងកីឡានិងទេសចរណ៍វៀតណាម លោក Doan Van Viet បានអំពាវនាវឱ្យ APEC បង្កើនការផ្លាស់ប្តូរហើយជួយឧបត្ថម្ភ ក្នុងការផ្សព្វផ្សាយគោលនយោបាយបើកដំណើរការទេសចរណ៍អន្តរជាតិ។
  ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Doan Van Viet ចូលរួម TMM១១។ (រូបថត៖ Do Sinh/VNA)  

លោកអនុរដ្ឋមន្ត្រី Doan Van Viet បានអំពាវនាវឱ្យរដ្ឋមន្ត្រី និងប្រធានគណៈ ប្រតិភូ APEC បង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរ និងចែករំលែកឱ្យបានទាន់ ពេលវេលា និងត្រឹមត្រូវ នូវបទប្បញ្ញត្តិថ្មីស្តីពីចេញចូលព្រំដែន និងការគ្រប់គ្រងភ្ញៀវ ទេសចរប្រកបដោយសុវត្ថិភាព ព្រមទាំងជួយគ្នាទៅវិញទៅមកក្នុងការផ្សព្វផ្សាយ គោលនយោបាយបើកដំណើរការទេសចរណ៍អន្តរជាតិ ហើយលើកទឹកចិត្តប្រជាពល រដ្ឋឱ្យទៅកាន់ប្រទេសដែលបាន បើកចំហព្រំដែនសម្រាប់សកម្មភាពទេសចរណ៍។

នាបច្ចុប្បន្ន ផ្នែកទេសចរណ៍វៀតណាមកំពុងអនុវត្តន៍យុទ្ធនាការ “រស់នៅឲ្យពេញលេញបំផុតនៅវៀតណាម” ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបរទេស ដោយមានគោលដៅទទួលភ្ញៀវអន្តរជាតិចំនួន ៥ លាននាក់ក្នុងឆ្នាំ ២០២២។ វៀត ណាមក៏កំណត់ការផ្លាស់ប្ដូរឌីជីថលជាលក្ខខណ្ឌសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ឌីជីថល និងការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃនៅវៀតណាម ជាពិសេសក្នុងស្ថានភាព ប្រក្រតីថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top