• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យមានវិធីសាស្ត្រអភិក្រមទូលំទូលាយ ដើម្បីដោះស្រាយបញ្ហាប្រឈមអាកាសធាតុ និងបរិស្ថាន

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ បានបើកសម័យពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ បរិស្ថាន និងជីវចម្រុះ។
  ទិដ្ឋភាពនៃសម័យប្រជុំ។ (ប្រភព៖ baoquocte.vn)  

ថ្លែងមតិក្នុងសម័យប្រជុំនេះ អគ្គទីប្រឹក្សាលោកស្រី Le Thi Minh Thoa អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា នៅមុនសន្និសីទពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ នាពេលខាងមុខ បណ្តាប្រទេសត្រូវធានាឱ្យមានវឌ្ឍនភាពជាក់ស្តែងក្នុងការអនុវត្តការសន្យាអន្តរជាតិ; យកប្រជាជនជាមជ្ឈភាព ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមអំពីអាកាសធាតុ និងបរិស្ថាន។ តំណាងវៀតណាមបានផ្តល់អនុសាសន៍ថា បណ្តាប្រទេសត្រូវបន្តអភិវឌ្ឍន៍ និងរួមបញ្ចូលបញ្ហាប្រែប្រួលអាកាសធាតុ បរិស្ថាន និងជីវចម្រុះទៅក្នុងក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងផែនការសកម្មភាពពាក់ព័ន្ធនានា។ បណ្តាប្រទេសត្រូវកសាង និងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចបៃតង ប្រកបដោយនិរន្តរភាព លើកកម្ពស់ការយល់ដឹងទូទៅអំពីការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថាន ដើម្បីកសាងរបៀបរស់នៅដ៏សុខដុមរមនា និងស្និទ្ធស្នាលជាមួយធម្មជាតិ។

តំណាងវៀតណាមក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តវិធានការគ្រប់ជ្រុងជ្រោយ និងជាក់លាក់ ដើម្បីអនុវត្តការសន្យាអាកាសធាតុ ការពារបរិស្ថាន ក៏ដូចជាធ្វើវិសោធនកម្ម និងអនុម័តលើឯកសារច្បាប់ពាក់ព័ន្ធ ដើម្បីសុក្រិតក្របខ័ណ្ឌច្បាប់ ធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុដល់ឆ្នាំ២០៥០ ក៏ដូចជាការរួមចំណែកកំណត់ថ្នាក់ជាតិ (NDC)ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top