• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យមានការអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងនៅប្រទេសលីប៊ី

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៥ ខែធ្នូបានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅប្រទេសលីប៊ី។

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅប្រទេសលីប៊ី


ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអបអរសាទរចំពោះការវិវត្តដ៏សំខាន់និងវិជ្ជមាននៅក្នុងប្រទេសលីប៊ី ជាពិសេសគឺកិច្ចព្រមព្រៀង ឈប់បាញ់រយៈពេលវែង និងឯកភាពគ្នាបោះទៅឆ្នោតសកលផងដែរ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត ក៏បានអះអាងសារជាថ្មីម្តងទៀតនូវការគាំទ្ររបស់វៀតណាមចំពោះដំណោះស្រាយនយោបាយដ៏ទូលំទូលាយដែលដឹកនាំនិងគ្រប់គ្រងដោយប្រជាជនលីប៊ី ដោយឈរលើមូលដ្ឋានគោរពឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់លីប៊ីផងដែរ។ ទន្ទឹមនឹងនេះលោកក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធនានា អនុវត្តឱ្យបានពេញលេញនូវបទប្បញ្ញត្តិស្តីពីកិច្ចព្រមព្រៀង ឈប់បាញ់រយៈពេលវែងដោយហេតុនេះជួយសម្រួលដល់ការផ្លាស់ប្តូរឆ្ពោះទៅរកការបោះឆ្នោតជាសកលផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

កាលពីថ្ងៃទី ១ ខែមេសា ជាថ្ងៃទី ៣៣ នៃជម្លោះ អ៊ីរ៉ង់បានបន្តការវាយប្រហារ​ដោយមីស៊ីលទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា​​។ ទីក្រុងតេអេរ៉ង់ក៏បានបដិសេធសេចក្តី​ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់បានស្នើរឡើង​បទឈប់បាញ់។

Top