• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យភាគីចូលរួមសង្គ្រាមត្រូវអនុវត្តយ៉ាងត្រឹមត្រូវបទឈប់បាញ់ជាសកល

នាថ្ងៃទី ២៤ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមនិងថ្លែងសន្ទរកថា នៅក្នុងសម័យប្រជុំជាន់ខ្ពស់តាមប្រព័ន្ធវីដេអូ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធានបទ“ អភិបាលកិច្ចពិភពលោក ដំណាក់កាលក្រោយកូវីដ ១៩ និងសន្តិភាពនិងសន្តិសុខអន្តរជាតិ"។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធវិដេអូ ផ្សាយចេញពីទីក្រុងហាណូយ


ថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនា យករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ក្នុង រយៈពេលតែជាងមួយខែនេះ ពិភពលោកមានមនុស្សជាង ១០ លាននាក់បានឆ្លងវីរុស កូវីដ -១៩ មនុស្សជាង ២០០.០០០ នាក់បានស្លាប់និងមានប្រជាជនជាច្រើនទៀត ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩។ ប្រការនេះបានបង្ហាញពីពិភពលោកងាយរងគ្រោះហើយក៏បានលេចឡើងនូវបញ្ហាប្រឈម ដែលត្រូវបានបំភ្លេចចោលអស់ជាច្រើនទសវត្សមកហើយ ដូចជាប្រព័ន្ធសុខាភិបាលមិនគ្រប់គ្រាន់; កំហិតក្នុងកិច្ចគាំពារសង្គម; វិសមភាព។ លើសពីនេះទៅទៀត ជំងឺរាតត្បាតក៏ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការពហុភាគី បង្កភាពតានតឹងនយោបាយ ហើយថែមទាំងប្រើប្រាស់ជំងឺរាតត្បាតជាឧបករណ៍ដើម្បីញុះញង់ការរើសអើងនិងការចងគំនុំទៀតផង។

លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា បទពិសោធន៍នៅក្នុងប្រទេសនិងតំបន់ជាច្រើន ក្នុងនោះមានទាំងវៀតណាមនិងអាស៊ានបានបង្ហាញថា អភិបាលកិច្ចល្អគឺជាគ្រឹះដើម្បីជំនះការរីករាលដាលនៃកូវីដ -១៩ ជាពិសេស តាមរយៈការកៀងគរកម្លាំងពលំនៃប្រព័ន្ធនយោបាយទាំងមូល ដោយយកប្រជាជនជាស្នូល។  ឈរលើមូលដ្ឋាននោះ វៀតណាមបានគាំទ្រការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអំពាវនាវឲ្យភាគីចូលរួមសង្គ្រាមត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីបទឈប់បាញ់ជាសកល៕

 

  តាម VOV5- វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top