• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុវត្តយ៉ាងដាច់ខាតតាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

នេះជាព័ត៌មានដែលត្រូវបាននាំចេញដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការត្រួតពិនិត្យ (IUU) ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី២១ ខែឧសភា នៅទីក្រុងហាណូយ។
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ។ រូបថត៖ VOV

នៅក្នុងជំនួបនេះ លោក Nguyen Quang Hung ប្រធាននាយកដ្ឋានអធិការកិច្ចជលផល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖ ដើម្បីអនុវត្តផែនការចាប់ពីពេលនេះរហូតដល់មុនពេលគណៈប្រតិភូ EC មកកាន់វៀតណាមដើម្បីត្រួតពិនិត្យ ដែលត្រូវបានរំពឹងថាក្នុងខែកញ្ញា- ខែតុលា ឆ្នាំនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នឹងបន្តផ្តល់ប្រឹក្សាដល់រដ្ឋាភិបាល ដើម្បីរក្សាការ ត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU នៅតាមមូលដ្ឋាននានា ក្នុងខែមិថុនា។

ជារៀងរាល់ខែ ក្រសួងនឹងចុះត្រួតពិនិត្យនៅតាមបណ្តាខេត្ត ក្រុងតាមឆ្នេរសមុទ្រ ទន្ទឹមនឹងនោះ ជំរុញតួនាទីត្រួតពិនិត្យ និងអធិការកិច្ចរបស់ប៉ូលិសសមុទ្រនៅកំពង់ផែនេសាទ ក៏ដូចទីភ្នាក់ងារគ្រប់គ្រងមូលដ្ឋាន។ លោក Nguyen Quang Hung មានប្រសាសន៍ថា៖ "ចាំបាច់ត្រូវធានាការតាមដានប្រភពដើម ពង្រឹងការគ្រប់គ្រងលើវិញ្ញាបនប័ត្រនៅកំពង់ផែ ក៏ដូចជានៅតាមសាខា ហើយអាជីវកម្មត្រូវធានាឱ្យបាន ១០០% នៃការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារផ្សេងៗទៀត គឺជាទំនិញស្របច្បាប់"៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

Top