• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការបង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

ថ្លែងមតិក្នុងពិធីនេះ ប្រធានមជ្ឈិមសម្ព័ន្ធសមាគមន៍នារីវៀតណាម លោកស្រី Ha Thi Nga បានឲ្យដឹងថា ការជួញដូរមនុស្សតែងតែជាបញ្ហាក្តៅគគុក មិនត្រឹមតែចំពោះ ប្រទេសតែមួយប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាបញ្ហាសកលហើយ។
  នគរបាលខេត្ត Nghe An សហការជាមួយសម្ព័ន្ធសមាគមនារីខេត្ត ឃោសនាអំពីការបង្ការទប់ស្កាត់និងប្រឆាំងការជួញដូរមនុស្សក្នុងសហគមន៍។ រូបថត៖ Minh Hien/dangcongsan.vn  

នាយប់ថ្ងៃទី ២៩ កក្កដា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធសមាគមន៍នារី វៀតណាម សហការជាមួយក្រសួងនគរបាល បានប្រារព្ធពិធីបំផុសការជួយជ្រោម ជ្រែង “ទិវាពិភពលោកបង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស” (ថ្ងៃទី ៣០ កក្កដា) និង “ទិវា ប្រជាជនទាំងមូលបង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស" សំដៅបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្ការទប់ស្កាត់ការជួញដូរមនុស្ស។
ថ្លែងមតិក្នុងពិធីនេះ ប្រធានមជ្ឈិមសម្ព័ន្ធសមាគមន៍នារីវៀតណាម លោកស្រី Ha Thi Nga បានឲ្យដឹងថា ការជួញដូរមនុស្សតែងតែជាបញ្ហាក្តៅគគុក មិនត្រឹមតែចំពោះ ប្រទេសតែមួយប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាបញ្ហាសកលហើយ។ លោកស្រី Ha Thi Nga បានសង្កត់ធ្ងន់ថា៖ “សម្ព័ន្ធសមាគមន៍នារីវៀតណាមនឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលដៅជួយឧបត្ថម្ភគាំទ្រ ៨០% នៃជនរងគ្រោះដោយអំពើហឹង្សានិងការជួញដូរ នៅ ពេលបានវិលត្រឡប់វិញអាចទទួលបានសេវាគាំទ្រសង្គមយ៉ាងហោចណាស់មួយ។ ជាពិសេស សមាគមនឹងបង្កើនការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងដល់ សមាជិកា នារី និងប្រជាជនអំពីការប្រើប្រាស់បណ្តាញសង្គមដោយសុវត្ថិភាព ដើម្បី កាត់បន្ថយហានិភ័យនៃការជួញដូរមនុស្សនិយាយដោយឡែក និងបទល្មើសនានា និយាយរួមនៅលើលំហអ៊ីនធឺណិតផងដែរ”។
ប្រធានបទនៃ "ទិវាពិភពលោកបង្ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស" ឆ្នាំ ២០២២ គឺ "ការប្រើប្រាស់និងការរំលោភបំពានលើលំហអ៊ីនធឺណិត"។ វៀតណាមកំពុង ធ្វើសកម្មភាព អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទិដ្ឋភាពនៃការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដោយមានភារកិច្ចសំខាន់ៗចំនួន ៥ ក្នុងនោះ យកចិត្តទុកដាក់ជាពិសេសទៅលើការឃោសនា និងផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top