• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុវត្តន៍ការបន្ធូរបន្ថយវិធានការ “រក្សាគម្លាតសង្គម” តាមបែបវិទ្យាសាស្ត្រ


 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ
 

នៅក្នុង​កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 នាព្រឹក​ថ្ងៃទី​ ៦ ខែឧសភា សមាជិកនៃគណៈកម្មាធិការបានយល់ព្រមពាក់ម៉ាស់ដោយបង្ខំ លើយា​នយន្ត​សាធារណៈ​ទាំង​អស់​ និងកន្លែងដែលប្រមូលផ្តុំមនុស្សច្រើន នៅតាមទីសាធារណៈ។ ទន្ទឹមជាមួយគ្នានោះ មិន​បង្ខំ​ពាក់​ម៉ាស់​នៅក្នុង​ថ្នាក់រៀននោះទេ ត្រឹមតែពាក់ម៉ាស់ក្នុងពេលសម្រាកចេញលេង និងពេលប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​គ្នាប៉ុ​ណ្ណោះ។​
 
ឈរលើ​មូលដ្ឋាន នៃមតិយោបល់របស់អ្នកជំនាញនានា ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានបញ្ជាក់ថា គោល​ការណ៍​ប្រឆាំងនឹងជំងឺរាតត្បាតបច្ចុប្បន្ននេះ គឺត្រូវរឹតបន្តឹងប្រភពជំងឺ ដែលជ្រាបចូលពី​ខាងក្រៅ​ដើម្បី​បន្ធូបន្ថយ​វិធានការមួយចំនួនផ្ទៃក្នុងប្រទេស។
 
“រាល់យន្តការអន្តរ​ផ្នែកទាំងអស់ ពីផ្នែកយោធា ប៉ូលីស សុខាភិបាល រហូតដល់អង្គភាពអនុវត្តបច្ចេកវិទ្យា គឺមិនត្រូវ​បន្ធូរ​បន្ថយទេ ពោលគឺត្រូវតែរឹតបន្តឹង ជាពិសេសត្រូវបង្កើនបច្ចេកវិទ្យា ចាត់ទុកថា នេះជា​លក្ខខណ្ឌទាំ​ងពីរនេះក្នុងស្រុកគួរតែបន្ធូបន្ថយជាមុនសិន។ លក្ខខណ្ឌ ទី ២ គឺការពង្រឹងបច្ចេកវិទ្យា ពីព្រោះ​នៅពេលដែល មានករណីឆ្លងថ្មី យើងអាច​តាមដាន​តាមប្រព័ន្ធ​បច្ចេក​វិទ្យាដើម្បី​រាំង​ស្កាត់​ការ​រាត​ត្បាត​ភ្លាម​មួយ​រំពេច​។  យ៉ាងណាមិញ ប្រជាជនទាំងអស់ គួរតែបន្តរឹតត្បិតការចេញទៅក្រៅ  ហើយការពាក់​ម៉ាស​នៅតា​ម​ទីសាធារណៈ​និងនៅលើយានយន្តសាធារណៈនៅតែជាការចាប់បង្ខំដដែល”។ នេះបើយោងតាម​ប្រសាសន៍​របស់​ឧបនាយក​រដ្ឋមន្ត្រី លោក Vu Duc Dam។
 
នៅឯកិច្ចប្រជុំ គណៈកម្មាធិការជាតិបានដាក់ចេញសំណើរ ដោយមិន​អនុញ្ញាត​ឱ្យមាន​សកម្មភាព​ឡើង​វិញ​ចំពោះ​សេវាកម្មខារ៉ាអូខេ និងពិធីបុណ្យនានា។ ក្រៅពីនោះ សេវាកម្មមួយចំនួន នឹងបាន​បើក​ដំណើរការ​ជាធម្មតា​ ប៉ុន្តែត្រូវរក្សាចម្ងាយ ១ ម៉ែត្រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋ លោក លឿង គឿងនិងគណៈប្រតិភូសភាទីក្រុងហូជីមិញបានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon។

Top