• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុម័តលើកម្មវិធីផ្ទេរប្ដូរឌីជីថលជាតិដល់ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ២០៣០


 ប្រព័ន្ធ e-Cabinet ត្រូវបានចាត់ទុកថា ជាសកម្មភាពដើមដំបូងក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម (រូបថត៖ Viettel)
 

លោក​នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមកាលពីថ្ងៃទី៣ មិថុនា បាន អនុម័តលើ “កម្មវិធី​ផ្ទេរប្ដូរ​ឌីជីថល​ជាតិ​ដល់​ឆ្នាំ២០២៥​ ទិសដៅដល់ឆ្នាំ ២០៣០”។
 
កម្មវិធី​គឺសំដៅអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ក៏ដូច​ជាបង្កើត​ឡើង​សហគ្រាស​បច្ចេក​វិទ្យា​ឌីជី​ថលវៀត ណាមដែលមានសមត្ថភាពប្រកួតប្រជែងជាសកលផងដែរ។
 
យោងតាម​កម្មវិធីនេះ ៨០%នៃសេវាកម្មសាធារណៈតាមអនឡាញ កម្រិត ៤ នឹងត្រូវបាន​ផ្គត់ផ្គង់​លើម​ធ្យោបាយ​ខុសៗគ្នាជាច្រើន រួមមាន ឧបករណ៍ចល័ត។ ១០០%នៃមូលដ្ឋានទិន្នន័យជាតិដែលបម្រើការអភិវឌ្ឍ រដ្ឋាភិបាល​អេឡិចត្រូនិក រួមទាំងមូលដ្ឋានទិន្នន័យជាតិស្ដីពីចំនួនប្រជាជន ដីធ្លី ការចុះបញ្ជីសហគ្រាស ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង នឹងត្រូវបានសម្រេច តភ្ជាប់និងចែករំលែកលើទូទាំងប្រទេស។ គោលដៅមួយ​ទៀត​គឺ​វៀត​ណាម នឹងឈានចូលក្នុងក្រុមប្រទេសទាំង៧០ដែលមានរដ្ឋាភិ បាលអេឡិចត្រូនិក (EGDI) ផងដែរ។
 
ចំពោះ​ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលវិញ គោលដៅគឺដល់ឆ្នាំ២០២៥ សេដ្ឋកិច្ចឌីជីថលនឹងស្រូបយក ២០%នៃ GDP ​វៀតណាមស្ថិតនៅក្នុងក្រុម ប្រទេសទាំង៥០ដែលនាំមុខគេខាងបច្ចេកវិទ្យាព័ត៌មាន ក្រុមប្រទេសទាំង ៥០ដែល​នាំមុខ​គេខាងសន្ទស្សន៍ប្រកួតប្រជែង (GCI) និងក្រុមប្រទេសទាំង ៣៥ដែលនាំមុខគេ​ក្នុងការ​ផ្លាស់ប្ដូរ​ថ្មីនិង​ច្នៃប្រឌិត (GII)៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម
 

ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតមកជូនសារតាំង

ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតមកជូនសារតាំង

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក To Lam បាន ទទួលជួបឯកអគ្គរដ្ឋទូតនីការ៉ាហ្គា (Nicaragua) អ៊ីស្លង់ (Iceland) តូមិននីស្ថាន (Turkmenistan) និងសាធារណរដ្ឋស៊ីប (Cyprus) ដែលមកជូនសារតាំង ទទួលបេសកម្មការទូតនៅវៀតណាម។

Top