• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមហ្វឹកហ្វឺនវគ្គចុងក្រោយដល់កងកម្លាំងរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង

នាថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហូជីមិញ មន្ទីរពេទ្យយោធា ១៧៥ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនទូទៅដល់កម្មាភិបាល យុទ្ធជននៃ កងពេទ្យកំរិត២ លេខ៣ ដើម្បីចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

សមាជិកកងពេទ្យកំរិត ២ លេខ៣ ត្រៀមខ្លួនចេញដំណើរទទួលភារកិច្ចដ៏សំខាន់របស់ខ្លួន (រូបថត៖ sggp.org.vn)


វគ្គហ្វឹកហ្វឺនលើកនេះគឺជាជំហានត្រៀមខ្លួនដ៏សំខាន់មួយលើគ្រប់វិស័យរួមមានសមត្ថភាពប្រតិបត្តិការការ បញ្ជាការគ្រប់គ្រងនិងជំនាញវិជ្ជាជីវៈទូទៅសម្រាប់ កងពេទ្យកំរិត២ លេខ៣ ជាពិសេស គឺផ្តោតសំខាន់លើការឆ្លើយតបទៅនឹងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ១៩ (COVID-១៩) មុននឹងចេញដំណើរទៅចូលរួមជាមួយកងកំលាំងរក្សាសន្តិភាពអន្តរជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ គួរបញ្ជាក់ថានេះគឺជាវគ្គហ្វឹកហ្វឺនចុងក្រោយមុនពេលដែលកម្មាភិបាលចំនួន ៦៣ នាក់នៃកងពេទ្យកំរិត ២ លេខ៣ ចាប់ផ្តើមចេញដំណើរទទួលភារកិច្ចដ៏សំខាន់របស់ខ្លួននៅត្រីមាសទី ១ នៃឆ្នាំ ២០២១ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top