• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្ថិត​ក្នុង​ក្រុម​ប្រទេស​និងតំបន់​ដែនដី​ចំនួន​៤ ​ដែល​មាន​សមិទ្ធផល​ខ្ពស់​បំផុត​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​បញ្ញា​សិប្បនិម្មិត​អន្តរជាតិ

នាថ្ងៃទី ៨ ខែសីហា ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសលទ្ធផលផ្លូវការរបស់ក្រុមជម្រើសជាតិវៀតណាមដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកបញ្ញាសិប្បនិម្មិតអន្តរជាតិ (IOAI) ២០២៥ នៅទីក្រុងប៉េកាំង ប្រទេសចិន។

តាមនោះ ក្រុមជម្រើសជាតិវៀតណាមសម្រេចបានលទ្ធផលល្អប្រសើរទាំងក្នុងវិញ្ញាសាឯកត្តជននិងក្រុម។

ក្នុងវិញ្ញាសាឯកត្តជន វៀតណាមដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់១ គ្រឿងមេដាយសំរឹទ្ធ៣ គ្រឿងនិងរង្វាន់លើកទឹកចិត្ត១។ ក្នុងការប្រកួតជាក្រុម វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៤ បន្ទាប់ពីក្រុមប៉ូឡូញ រុស្សី និងហុងគ្រី។ ជាមួយនឹងលទ្ធផលនេះ ក្រុមជម្រើសជាតិវៀតណាមស្ថិតក្នុងក្រុមប្រទេស និងតំបន់ដែនដីចំនួន ៤ ដែលមានសមិទ្ធិផលខ្ពស់បំផុតក្នុងការប្រកួត IOAI ២០២៥ បន្តអះអាងនូវតួនាទីរបស់វិស័យអប់រំវៀតណាមលើឆាកបញ្ញវន្តអន្តរជាតិ។

វៀតណាមស្ថិតក្នុងក្រុមប្រទេសនិងតំបន់ដែនដីចំនួន៤ ដែលមានសមិទ្ធផលខ្ពស់បំផុតនៅព្រឹត្តិការណ៍អូឡាំពិកបញ្ញាសិប្បនិម្មិតអតរជាតិ។ រូបថត៖ TTXV

ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៥ បញ្ញាសិប្បនិម្មិតអន្តរជាតិ (IOAI) បានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី ២ ខែសីហា ដល់ថ្ងៃទី ៨ ខែសីហា ដោយមានការចូលរួមជាផ្លូវការពីបេក្ខជនចំនួន ៣០០ នាក់មកពីប្រទេសនិងតំបន់ដែន ដីចំនួន ៦០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនាំចេញយន្តហោះគ្មានមនុស្សបើកចំនួន ៥.០០០ គ្រឿងទៅកាន់កូរ៉េខាងត្បូង

វៀតណាមនាំចេញយន្តហោះគ្មានមនុស្សបើកចំនួន ៥.០០០ គ្រឿងទៅកាន់កូរ៉េខាងត្បូង

នាថ្ងៃទី ១២ ខែសីហានេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន CT គ្រុប វៀតណាមនិងក្រុមហ៊ុន Airbility ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយានជំនិះ គ្មានមនុស្ស បើករបស់កូរ៉េខាងត្បូង (UAV) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ តាមនោះ ក្រុមហ៊ុន CT គ្រុប នឹងនាំចេញ UAV ចំនួន ៥.០០០គ្រឿងទៅកាន់កូរ៉េខាងត្បូង។

Top