• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនាំចេញយន្តហោះគ្មានមនុស្សបើកចំនួន ៥.០០០ គ្រឿងទៅកាន់កូរ៉េខាងត្បូង

នាថ្ងៃទី ១២ ខែសីហានេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន CT គ្រុប វៀតណាមនិងក្រុមហ៊ុន Airbility ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយានជំនិះ គ្មានមនុស្ស បើករបស់កូរ៉េខាងត្បូង (UAV) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ តាមនោះ ក្រុមហ៊ុន CT គ្រុប នឹងនាំចេញ UAV ចំនួន ៥.០០០គ្រឿងទៅកាន់កូរ៉េខាងត្បូង។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចវៀតណាម-កូរ៉េខាងត្បូង ក្រោមសាក្សីរបស់អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung។

UAV ដឹកជញ្ជូនធុនធ្ងន់ចាប់ពី ៦០ គីឡូក្រាមដល់ ៣០០ គីឡូក្រាម ដោយក្រុមហ៊ុន CT UAV (សមាជិកនៃ CT គ្រុប) ផលិតជាមួយនឹងអត្រានៃការធ្វើមូលដ្ឋានីយកម្មរហូតដល់ ៨៥% ហើយបច្ចេកវិទ្យាផ្តាច់មុខរបស់វៀត ណាមត្រូវបានប្រទេសជាច្រើន ក្នុងនោះមានកូរ៉េខាងត្បូងវាយតម្លៃខ្ពស់ផងដែរ។  ព្រឹត្តិការណ៍នេះបង្ហាញថា វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការប្រកួតបច្ចេកវិទ្យាក្នុងកម្រិតខ្ពស់ជាងនេះ។ ជាពិសេស CT គ្រុប បង្កើតខ្សែ UAV ដែលរួមបញ្ចូលជាមួយបញ្ញាសិប្បនិមិត្ត ដែលមានសមត្ថភាពរៀនដោយខ្លួនឯងនិងធ្វើការសម្រេចចិត្ត សក្ដានុពលនេះត្រូវបានលើកឡើងដល់កម្រិតថ្មីមួយនៅពេលបង្កើតបរិយាកាសអវកាស ដើម្បីអភិវឌ្ឍបញ្ញាសិប្បនិម្មិត។ នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ CT គ្រុប ក៏ទទួលបានការបញ្ជាទិញ ATP ដើម្បីនាំចេញបន្ទះឈីប semiconductor ចំនួន ១០០ លានទៅដៃគូកូរ៉េខាងត្បូងផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-អូស្ត្រាលីដំណើរការកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៨

វៀតណាម-អូស្ត្រាលីដំណើរការកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៨

នាព្រឹកថ្ងៃទី១២ ខែសីហា នៅទីស្នាក់ការក្រសួងការពារជាតិ (ហាណូយ) ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Hugh Jeffrey អគ្គលេខាធិការរងនៃក្រសួងការពារជាតិអូស្ត្រាលី បានធ្វើជាសហប្រធាននៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អូស្ត្រាលី លើកទី៨។

Top