• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម៖ វៀតណាមកែលម្អដោយឥតឈប់ឈរនូវបរិយាកាសវិនិយោគនិងការពារសិទ្ធិស្របច្បាប់របស់អ្នកវិនិយោគ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី ១២ សីហា (ម៉ោងក្នុងស្រុក) នៅរដ្ឋធានីសេអ៊ូល អគ្គលេខាបក្ស លោក តូ ឡឹម បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មធំៗ ចំនួន ១៧ របស់កូរ៉េខាងត្បូង។

លោកអគ្គលេខាបក្ស នៅឯជំនួបធ្វើការ  (រូបថត៖ VNA)

ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានឲ្យដឹងថា វៀតណាមបាននិងកំពុងបន្តជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ ផ្តោតលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍ ព្រមទាំងពង្រីកទីផ្សារជាមួយដៃគូអន្តរជាតិ; កែលម្អដោយឥតឈប់ឈរនូវបរិយាកាសវិនិយោគ និងការពារសិទ្ធិស្របច្បាប់របស់អ្នកវិនិយោគបរទេស រួមទាំងវិនិយោគិនកូរ៉េខាងត្បូងផងដែរ។ ជាពិសេស ជំរុញយ៉ាងខ្លាំងក្លានូវរបកគំហើញ គោលនយោបាយលេចធ្លោនិងបត់បែន បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់សហគមន៍ធុរកិច្ចអន្តរជាតិ។

ឆ្លើយតបនឹងសំណើរបស់វិនិយោគិន និងថ្នាក់ដឹកនាំកំពូលរបស់កូរ៉េខាងត្បូងលើគំនិតនៃកិច្ចសហប្រតិបត្តិការលើវិស័យ ថាមពលនុយក្លេអ៊ែរ ថាមពលឧស្ម័នធម្មជាតិរាវ (LNG) កំពង់ផែ LNG ផ្លូវរថភ្លើងល្បឿនលឿន ក៏ដូចជាដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់ថាមពលនិងបណ្តាញអគ្គិសនីនោះ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមតែងតែស្វាគមន៍សហគ្រាសកូរ៉េខាងត្បូង ដែលមានបទពិសោធន៍និងបច្ចេកវិទ្យាជឿនលឿន ចូលរួមយ៉ាងជ្រាលជ្រៅក្នុងដំណើរការការផ្លាស់ប្តូរថាមពល និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធជាតិរបស់វៀតណាមនាពេលខាងមុខ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ ​រក្សាពាក្យ​ស្បថ​ឯករាជ្យ

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ “​រក្សាពាក្យ​ស្បថ​ឯករាជ្យ”

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នារសៀលថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ សារមន្ទីរ​ប្រវត្តិសាស្ត្រយោធាវៀតណាមបានបើកការតាំងពិព័រណ៌ “រក្សាពាក្យស្បថឯករាជ្យ”។

Top