• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិក​បញ្ជាក់​ពី​លទ្ធភាពដែល​​ប្រធានាធិបតី​អ៊ុយក្រែន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាឡាស្កា

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង លោក Matthew Whitaker នាថ្ងៃទី ១០ ខែសីហាបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អាចនឹងចូលរួមកិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ីនៅសប្តាហ៍នេះ នៅរដ្ឋអាឡាស្កា ក្នុងបរិបទដែលមេដឹកនាំអឺរ៉ុបកំពុងជំរុញឱ្យទីក្រុងកៀវ ចូលរួមការចរចាដើម្បីបញ្ឈប់ជម្លោះ។ ឆ្លើយសំណួររបស់ CNN ថា តើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អាចចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ី នៅថ្ងៃទី ១៥ ខែសីហា ដែរឬទេ លោក Matthew Whitaker បានឲ្យដឹងថា វាអាចទៅរួច។

អាមេរិក​បញ្ជាក់​ពី​លទ្ធភាពដែល​​ប្រធានាធិបតី​អ៊ុយក្រែន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាឡាស្កា

  
 
(VOVWORLD) - ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង លោក Matthew Whitaker នាថ្ងៃទី ១០ ខែសីហាបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អាចនឹងចូលរួមកិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ីនៅសប្តាហ៍នេះ នៅរដ្ឋអាឡាស្កា ក្នុងបរិបទដែលមេដឹកនាំអឺរ៉ុបកំពុងជំរុញឱ្យទីក្រុងកៀវ ចូលរួមការចរចាដើម្បីបញ្ឈប់ជម្លោះ។

ឆ្លើយសំណួររបស់ CNN ថា តើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អាចចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ី នៅថ្ងៃទី ១៥ ខែសីហា ដែរឬទេ លោក Matthew Whitaker បានឲ្យដឹងថា វាអាចទៅរួច។

ការរៀបចំកិច្ចប្រជុំកំពូលដើម្បីស្វែងរកច្រកចេញពីជម្លោះនៅអ៊ុយក្រែនដោយគ្មានវត្តមានរបស់មេដឹកនាំអ៊ុយក្រែនបានបង្កការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងមួយដែលតម្រូវឱ្យក្រុងកៀវប្រគល់ទឹកដីមួយផ្នែករបស់ខ្លួន។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការណាតូ លោក Matthew Whitaker ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Marta Fiorin

ក្នុងចលនាការទូតជាបន្តបន្ទាប់ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបសន្ទនាតាមទូរស័ព្ទជាមួយដៃគូចំនួន ១៣ នាក់ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ រួមទាំងអ្នកគាំទ្រសំខាន់ៗរបស់ក្រុងគៀវ គឺអាល្លឺម៉ង់ អង់គ្លេស និងបារាំង។ ក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ សហភាពអឺរ៉ុប (EU) បានបញ្ជាក់ថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែមានការចូលរួមពីទីក្រុងគៀវ និងមហាអំណាចអឺរ៉ុប ដោយបដិសេធសេណារីយ៉ូនៃការបង្ខំឱ្យអ៊ុយក្រែនប្រគល់ទឹកដីមួយផ្នែក ជាថ្នូរនឹងសន្តិភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនាំចេញយន្តហោះគ្មានមនុស្សបើកចំនួន ៥.០០០ គ្រឿងទៅកាន់កូរ៉េខាងត្បូង

វៀតណាមនាំចេញយន្តហោះគ្មានមនុស្សបើកចំនួន ៥.០០០ គ្រឿងទៅកាន់កូរ៉េខាងត្បូង

នាថ្ងៃទី ១២ ខែសីហានេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន CT គ្រុប វៀតណាមនិងក្រុមហ៊ុន Airbility ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយានជំនិះ គ្មានមនុស្ស បើករបស់កូរ៉េខាងត្បូង (UAV) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ តាមនោះ ក្រុមហ៊ុន CT គ្រុប នឹងនាំចេញ UAV ចំនួន ៥.០០០គ្រឿងទៅកាន់កូរ៉េខាងត្បូង។

Top