• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងត្បូងបាញ់កាំភ្លើងធំ ២១ ដើម្បីស្វាគមន៍លោកអគ្គលេខាបក្ស តូ ឡឹម

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៩២មក វៀតណាម និងកូរ៉េខាងត្បូងបានបន្តអភិវឌ្ឍន៍ដោយឥតឈប់ឈរនូវទំនាក់ទំនងភាពជាដៃគូយ៉ាងជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យជាច្រើន រួមទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា ជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងភរិយា។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី១១ ខែសីហា ពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះអគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកជំទាវភរិយា ង៊ូ ហ្វឿងលី និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង (ចាប់ ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែសីហា) តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាង ត្បូង លោក Lee Jae Myung និងលោកជំទាវភរិយា បានប្រព្រឹត្តទៅយ៉ាងឱឡារិក នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung និងភរិយាបានចាប់ដៃ ស្វាគមន៍លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា ហើយបានអញ្ជើញលោកអគ្គលេខា បក្ស និងភរិយាឡើងកាន់វេទិកាកិត្តិយស។ កូរ៉េខាងត្បូងបាន បាញ់កាំភ្លើងធំចំនួន ២១ ដើមដើម្បីស្វាគមន៍ ខណៈដែល ក្រុមតន្រ្តីយោធាបានសម្ដែងបទភ្លេងជាតិវៀតណាម និងភ្លេងជាតិកូរ៉េខាងត្បូង។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាន អញ្ជើញលោកអគ្គលេខាបក្ស តូ ឡឹម ធ្វើពិធីត្រួតពលកិត្តិយស។ បន្ទាប់មក លោក ប្រធានាធិបតី Lee Jae Myung និងលោកអគ្គលេខាបក្ស តូ ឡឹម បានឧទ្ទេសនាម សមាជិកគណៈប្រតិភូផ្លូវការនៃប្រទេសទាំងពីរ។

លោកប្រធានាធិបតី Lee Jae Myung និងលោកអគ្គលេខាបក្ស To Lam ត្រួតកងកិត្តិយសនៅឯពិធីស្វាគមន៍។ រូបថត៖ VNA

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៩២មក វៀតណាម និងកូរ៉េខាងត្បូងបានបន្តអភិវឌ្ឍន៍ដោយឥតឈប់ឈរនូវទំនាក់ទំនងភាពជាដៃគូយ៉ាងជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យជាច្រើន រួមទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនាំចេញយន្តហោះគ្មានមនុស្សបើកចំនួន ៥.០០០ គ្រឿងទៅកាន់កូរ៉េខាងត្បូង

វៀតណាមនាំចេញយន្តហោះគ្មានមនុស្សបើកចំនួន ៥.០០០ គ្រឿងទៅកាន់កូរ៉េខាងត្បូង

នាថ្ងៃទី ១២ ខែសីហានេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន CT គ្រុប វៀតណាមនិងក្រុមហ៊ុន Airbility ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយានជំនិះ គ្មានមនុស្ស បើករបស់កូរ៉េខាងត្បូង (UAV) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ តាមនោះ ក្រុមហ៊ុន CT គ្រុប នឹងនាំចេញ UAV ចំនួន ៥.០០០គ្រឿងទៅកាន់កូរ៉េខាងត្បូង។

Top