• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសំណូមពរឲ្យដកនាវា Xiang Yang Hong ១០ និងនាវាឆ្មាំសមុទ្រ នាវា នេសាទផ្សេងៗចេញពីដែនសមុទ្រវៀតណាម

អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ថា ដូចព័ត៌មានដែលបានផ្សាយនាពេល កន្លងមក នាវាស្រាវជ្រាវ Xiang Yang Hong ១០របស់ចិន រួមជាមួយនឹងនាវាឆ្មាំឆ្នេរសមុទ្រ និងនាវានេសាទការពារមួយចំនួន បានរំលោភចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀត ណាម ដែលបានបង្កើតឡើងដោយអនុលោមតាម បទប្បញ្ញត្តិនៃអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលនាវាស្រាវជ្រាវ Xiang Yang Hong ១០ រួមជាមួយនឹងនាវាឆ្មាំសមុទ្រ និងនាវានេសាទចិន បានរំលោភចូលតំបន់សេដ្ឋកិច្ចផ្តាច់ មុខរបស់វៀតណាមនាពេលថ្មីៗនេះ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ថា ដូចព័ត៌មានដែលបានផ្សាយនាពេល កន្លងមក នាវាស្រាវជ្រាវ Xiang Yang Hong ១០របស់ចិន រួមជាមួយនឹងនាវាឆ្មាំឆ្នេរសមុទ្រ និងនាវានេសាទការពារមួយចំនួន បានរំលោភចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀត ណាម ដែលបានបង្កើតឡើងដោយអនុលោមតាម បទប្បញ្ញត្តិនៃអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ក្រសួងការបរទេស និង ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម បានទំនាក់ទំនងជាច្រើនលើកច្រើនសារជាមួយ ភាគីចិន ហើយបានអនុវត្តន៍វិធានការស្របតាមច្បាប់អន្តរជាតិ និងច្បាប់វៀតណាម។

វៀតណាមសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធរបស់ចិនគោរពតាមការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បញ្ឈប់ភ្លាមមួយរំពិចនូវទង្វើរំលោភបំពាន ដកនាវា Xiang Yang Hong ១០ និងនាវាឆ្មាំសមុទ្រ នាវានេសាទចេញពីដែនសមុទ្រ វៀតណាម គោរពសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការ របស់វៀតណាម អនុវត្តន៍យ៉ាង ម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅសមុទ្រខាងកើត រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបធ្វើការជាមួយបណ្តាញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបធ្វើការជាមួយបណ្តាញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក នៅទីក្រុង Prague នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្តាញនវានុវត្តន៍វៀតណាម និងអ្នកជំនាញជនជាតិវៀតពាម នៅអឺរ៉ុប។

Top