• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសហការរៀបចំព្រឹត្តិការណ៍អំពីការគ្រប់គ្រងហានិភ័យក្នុងការផ្គត់ផ្គង់ទឹកនិងអនាម័យ

នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងក្របខ័ណ្ឌវេទិកានយោបាយជាន់ខ្ពស់នៃក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមអ.ស.ប (ECOSOC) វៀតណាមនិងហ្វាំងឡង់បានសហការរៀបចំព្រឹត្តិការណ៍ដោយប្រធាបទ “ការគ្រប់គ្រងហានិភ័យក្នុងការ​ផ្គត់ផ្គង់ទឹក និងអនាម័យ ឧបករណ៍ផ្នែកទន់និងកិច្ចសហប្រតិបត្តិការរវាងសាធារណៈនិងឯកជន”។

ហ្វាំងឡង់បានអភិវឌ្ឍន៍ឧបករណ៍ផ្នែកទន់កសាងផែនការស្ដីពីសុវត្ថិ ភាពទឹក (WSP) សំដៅកាត់បន្ថយហានិភ័យក្នុង​ការផ្គត់ផ្គង់សេវាកម្មអំពីសុវត្ថិភាពទឹក។ នាបច្ចុប្បន្ន WSP ត្រូវបានលាតត្រដាងអនុវត្តន៍ដោយសាកពិសោធន៍ នៅទីក្រុង Hai Phong Da Nang និងខេត្ត Dong Nai របស់វៀតណាម។ នេះក៏ជាឧទាហរណ៍ជោគជ័យមួយនៃទំនាក់ទំនងភាពជាដៃគូរវាងសាធារណៈនិងឯកជនដែរ។

បណ្ដាតំណាងវៀតណាមអះអាងថា គម្រោងការណ៍សាកពិសោធន៍នេះគឺសមស្របជាមួយនឹងសមត្ថភាពនៃរោងចក្រទឹកនានាដែលកំពុងប្រើប្រាស់ឧបករណ៍នេះ ព្រមទាំងនេះជាឧទាហរណ៍លេចធ្លោមួយនៃការជួយឧបត្ថម្ភរបស់ ប្រទេសអភិវឌ្ឍន៍សំរាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការអនុវត្តបច្ចេកវិទ្យាទំនើបៗ ដើម្បីធានាសុវត្ថិភាពទឹកនិងអនាម័យសំរាប់ប្រជាជនគ្រប់រូប៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឡាវអះអាងថា ប្រទេសមិត្តភក្តិនិងអង្គការអន្តរជាតិនានា បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការ ៥០ឆ្នាំ នៃការអភិវឌ្ឍ

ឡាវអះអាងថា ប្រទេសមិត្តភក្តិនិងអង្គការអន្តរជាតិនានា បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការ ៥០ឆ្នាំ នៃការអភិវឌ្ឍ

ក្នុងឱកាសខួបលើកទី ៥០ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២៥) នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ ក្នុងទីក្រុងវៀងចន្ទ័ន បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាឡាវ បានរៀបចំពិធីជួបសំណេះសំណាលជាមួយតំណាងអង្គការអន្តរជាតិ និងស្ថាប័នការទូតនៃបណ្តាប្រទេសប្រចាំនៅឡាវ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក ង្វៀន មិញ តឹមនិងភរិយា អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

Top