• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសហការជាមួយសហគមន៍អន្តរជាតិ រួមគ្នាជំរុញពាណិជ្ជកម្ម និងអភិវឌ្ឍន៍

តបតាមការអញ្ជើញរបស់អគ្គលេខាធិការសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) នោះ  រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចូលរួមសម័យប្រជុំលើកទី ១៥ របស់ UNCTAD ។
 

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son (រូបថត៖ ក្រសួងការបរទេស)


សន្និសីទនេះបានរៀបចំឡើងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១ តាមទម្រង់អនឡាញ និងផ្ទាល់មុខនៅទីក្រុងហ្សឺណែវ (ស្វីស) ដោយប្រធានបទ “ ពីវិសមភាពនិងលក្ខណៈងាយរងគ្រោះ រហូតដល់វិបុលភាពជូនមនុស្សគ្រប់រូប ” ។ អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំពេញអង្គ នៃសន្និសីទកាលពីថ្ងៃទី ៦ ខែតុលា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៣ ចំពោះ UNCTAD។ ទីមួយគឺ ចាំបាច់ត្រូវជំរុញខ្លាំងលទ្ធិ ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅគ្រប់គ្រងជំងឺរាតត្បាត លើកកម្ពស់សមត្ថភាពសម្របខ្លួន និងពន្លឿនដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញ នៅលើសកលលោកទាំងមូល។ លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យធានាការទទួលបានវ៉ាក់សាំងប្រកបដោយសមភាព និងឆាប់រហ័សបំផុត ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការចែករំលែកវ៉ាក់សាំង ក៏ដូចជាកិច្ចសហប្រតិបត្តិការអំពីបច្ចេកវិទ្យាផលិតវ៉ាក់សាំង។ ទីពីរ នាពេលអនាគតដ៏ខ្លីខាងមុខ ចាំបាច់ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីជួយសម្រួលលើកកម្ពស់សមត្ថភាពបន្សាំរបស់តំបន់នានា ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីបម្រែបម្រួលអាកាសធាតុ ក្នុងនោះមានតំបន់អនុតំបន់ទន្លេមេគង្គ និងតំបន់ដីសណ្តទន្លេ Cuu Long របស់វៀតណាម។ ទីបី UNCTAD ចាំបាច់ត្រូវពង្រីកតួនាទីក្នុងការជំរុញកិច្ចសហប្រតិបត្តិការសកល ស្ដីពីការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងធ្វើឌីជីថល សំដៅបង្កើតកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងកំណើន ដោយផ្អែកលើមូលដ្ឋានបច្ចេកវិទ្យា។

លោករដ្ឋមន្រ្តីការបរទេស Bui Thanh Son បានអះអាងថា វៀតណាមកំពុងផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រង និងសម្របខ្លួនប្រកបដោយសុវត្ថិភាពជាមួយជំងឺរាតត្បាត ជំរុញការស្ដារសេដ្ឋកិច្ច អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងចីរភាព  ក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី។ វៀតណាមមានគោលបំណងចង់បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយ UNCTAD និងសហគមន៍អន្តរជាតិ ក្នុងដំណើរការអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រទេសជាតិ រួមដៃគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីធានាបរិយាកាសអន្តរជាតិប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top