• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗជាច្រើនក្នុងការលើកកម្ពស់សិទ្ធិជនជាតិភាគតិច

លើឆាកអន្តរជាតិ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងវេទិកា និងកិច្ចប្រជុំជាច្រើន ស្តីពីសិទ្ធិមនុស្ស ការប្រឆាំងការរើសអើងជាតិសាសន៍ និងប្តេជ្ញាគោរពតាមសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក។
អនុប្រធានគណៈកម្មាធិការជនជាតិ លោក Y Thong ប្រធានគណៈប្រតិភូវៀតណាម អញ្ជើញថ្លែងក្នុងសម័យប្រជុំលើកទី ១១១ របស់ណៈកម្មាធិការអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ។ (ប្រភព៖ webtv.un.org)

យោងតាមអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិភាគតិច លោក Y Thong ថា  ជនជាតិភាគតិចនៅវៀតណាមតែងតែទទួលបានលក្ខខណ្ឌដោយធានាអំពីសមភាពក្នុងសិទ្ធិមនុស្សដូចជា៖ សិទ្ធិសមភាពក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ សិទ្ធិទទួលបានការការពារដោយយុត្តាធិការឯករាជ្យ សិទ្ធិទទួលបានសញ្ជាតិ សិទ្ធិសេរីភាពក្នុងការធ្វើដំណើរក្នុងប្រទេសខ្លួន  សិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិសេរីភាពខាងជំនឿសាសនា...។ សិទ្ធិស៊ីវិលនយោបាយទាំងនេះរបស់ជនជាតិភាគតិចត្រូវបានរដ្ឋធានាសមភាព ដូចទៅនឹងប្រជាពលរដ្ឋទាំងអស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លើឆាកអន្តរជាតិ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងវេទិកា និងកិច្ចប្រជុំជាច្រើន ស្តីពីសិទ្ធិមនុស្ស ការប្រឆាំងការរើសអើងជាតិសាសន៍ និងប្តេជ្ញាគោរពតាមសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក។ នាបច្ចុប្បន្ន វៀតណាមបានចូលរួមអនុសញ្ញាអន្តរជាតិ ៧/៩ របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top