• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសង្កត់ធ្ងន់លើការរួមវិភាគទានរបស់សភានានាក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ

វេទិកាសភាឆ្នាំនេះបានផ្តោតសំខាន់លើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) ចំនួនពីរដែលកំពុងត្រូវបានពិចារណាក្នុង HLPF ជាក់ស្ដែងគឺ SDG-16 ស្តីពីសន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ ព្រមទាំង SDG-13 ស្តីពីការប្រែប្រួលអាកាសធាតុ។
គណៈប្រតិភូវៀតណាមបានចូលរួមសម័យពិភាក្សា។ រូបថត៖ Thanh Tuan/TTXVN

ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៨ ខែកក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) វេទិកាសភានៃវេទិកានយោបាយជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ (HLPF) បានបើកសម័យប្រជុំស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។  ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមវេទិកានេះ។

វេទិកាសភាឆ្នាំនេះបានផ្តោតសំខាន់លើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) ចំនួនពីរដែលកំពុងត្រូវបានពិចារណាក្នុង HLPF ជាក់ស្ដែងគឺ SDG-16 ស្តីពីសន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ ព្រមទាំង SDG-13 ស្តីពីការប្រែប្រួលអាកាសធាតុ។ ក្នុងសម័យប្រជុំដោយប្រធានបទ “ការវិនិយោគសម្រាប់សភាគឺជាយន្តការអភិបាលកិច្ចដ៏សំខាន់” តំណាងវៀតណាមបានវាយតម្លៃថា ពិភពលោកប្រឈមនឹងការលំបាក និងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរជាច្រើន ដែលបណ្តាលឱ្យការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិរងការយឺតយ៉ាវ ហើយគោលដៅជាច្រើនពិបាកសម្រេចបានដូចការគ្រោងទុក។ ក្នុងបរិបទនោះ ការយកចិត្តទុកដាក់ជំរុញតួនាទីរបស់សភា - យន្តការអភិបាលកិច្ចដ៏សំខាន់ ផ្សារភ្ជាប់ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) លេខ ១៦ គឺមានអត្ថន័យដ៏សំខាន់ដើម្បីពង្រឹងសកម្មភាពរបស់សភានៃប្រទេសនីមួយៗ ព្រមទាំងសហការ និងរួមដៃជាមួយសហគមន៍អន្តរជាតិ អនុវត្តន៍របៀបវារៈឆ្នាំ ២០៣០ និងយុទ្ធសាស្ត្រសកម្មភាពនៃសហភាពអន្តរសភាពិភពលោក (IPU) ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រោយមក គណៈប្រតិភូវៀតណាមក៏បានអញ្ជើញចូលរួមពិភាក្សាស្ដីពីប្រធានបទ "ពង្រឹងការបន្ស៊ាំ និងហិរញ្ញវត្ថុអាកាសធាតុដើម្បីពិភពលោកប្រកបដោយនិរន្តរភាព និងធន់" ផងដែរ៕ 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុកថា ភាគីទាំងពីរត្រូវផ្លាស់ប្តូរទំនាក់ទំនងពី "កិច្ចសហប្រតិបត្តិការប្រពៃណីដែលផ្អែកលើការទទួលនិងការផ្ទេរ" ទៅជា "កិច្ចសហប្រតិបត្តិការសម្រាប់ការសហស្ថាបនា និងការតភ្ជាប់គ្នាយ៉ាងស៊ីជម្រៅទាក់ទងនឹងខ្សែសង្វាក់តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់"។

Top