• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកឡើងគំនិតផ្ដួចផ្ដើមអាទិភាពចំនួន១៥ក្នុងឆ្នាំអាស៊ាន២០២០

កិច្ចប្រជុំចង្អៀតមន្ត្រីសេដ្ឋកិច្ចអាស៊ានទើបតែត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនៅទីក្រុង Ha Long ខេត្ត Quang Ninh ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា។

នេះជាព្រឹត្តិការណ៍ដើមដំបូងលើវិស័យ សេដ្ឋកិច្ចក្នុងអាណត្តិកាន់តំណែងជាប្រធានអាស៊ានរបស់វៀតណាម។ លោក Luong Hoang Thai ប្រធានមន្ទីរគោលនយោបាយពាណិជ្ជកម្មពហុភាគី ក្រសួងឧស្សាហពាណិជ្ជកម្មបានអោយដឹងថា៖

“កិច្ចប្រជុំលើកនេះគឺសំខាន់ណាស់ ដោយបានដាក់ចេញទិសដៅសម្រាប់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចទាំងស្រុង​នា​ឆ្នាំខាងមុខ។ ឈរលើខ្លឹមសារនៃកិច្ចប្រជុំនេះ ប្រទេសផ្សេងៗនឹងពិគ្រោះយោបល់ហើយជួបធ្វើការជាមួយវៀត ណាម​ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០។ នៅកិច្ចប្រជុំនេះវៀតណាមបានលើកឡើងសេចក្ដីព្រាងនៃគំនិតផ្ដួចផ្ដើមអាទិភាពផ្នែកសេដ្ឋកិច្ចចំនួន១៥ ដែលបង្ហាញនូវទស្សនៈរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក្នុងតំបន់នាឆ្នាំ២០២០”។

រាល់គំនិតផ្ដួចផ្ដើមរបស់វៀតណាមផ្ដោតទៅលើខ្លឹមសារស្នូលចំនួន៣។ ទីមួយគឺធ្វើយ៉ាងម៉េចដើម្បីបង្កើនកម្លាំងផ្ទៃក្នុងរបស់អាស៊ានតាមរយៈការតភ្ជាប់ក្នុងតំបន់។ ទីពីរគឺអាស៊ាននិងមជ្ឈភាពរបស់ខ្លួននឹងតភ្ជាប់ជាមួយប្រទេសផ្សេងៗ ខឿនសេដ្ឋកិច្ចផ្សេងៗលើពិភពលោក។ ទីបីគឺអាទិភាពរបស់វៀតណាមក្នុងការបង្កើនប្រសិទ្ធភាពសកម្មភាពរបស់អាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 ASIAD ២០៖ ​កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត

ASIAD ២០៖ ​កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត

នាថ្ងៃទី ២៥ ខែកញ្ញា ក្រុមកីឡាវៀតណាមបន្តស្វែងរកមេដាយបន្ថែមទៀតក្នុងការប្រកួត​បាញ់កាំភ្លើង ហែលទឹក និង​អត្តពលកម្ម នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ២០ (ASIAD ២០) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសជប៉ុន។

Top