• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកកម្ពស់ច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមសកល

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន បើកកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ របស់ក្រុមអ្នកចាស់ទុំ (The Elders-អែលឌើរ) ស្តីពីការឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។
 

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ


ថ្លែងមតិនៅកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងអំពីការប្រកាន់ខ្ជាប់នូវពហុភាគីនិយមដោយផ្អែកលើច្បាប់អន្តរជាតិនិងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការការពារនិងដោះស្រាយបញ្ហាប្រឈមសកល។ ទន្ទឹមជាមួយគ្នានោះ លោកបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខផ្តោតលើការងារការពារនិងការដោះស្រាយជម្លោះ រួមទាំងការកសាងសន្តិភាពនិងជំរុញការមូលមតិគ្នា។ លោក ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើតម្រូវការដើម្បីធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខក្នុងទិសដៅធានាតម្លាភាព ប្រជាធិបតេយ្យ លក្ខណៈជាតំណាងនិងប្រសិទ្ធភាព។ យ៉ាងណាមិញ ក្រុមប្រឹក្សាសន្តិសុខគួរគាំទ្រតួនាទីរបស់អង្គការក្នុងតំបន់ដូចជាសហភាពអាហ្រ្វិក (AU) ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ និងតំបន់ដែលក្នុងនោះ អាស៊ានបាននិងកំពុងដើរតួនាទីកណ្តាលនៅក្នុងរចនាសម្ព័ន្ធស្ថាបត្យកម្មសន្តិសុខក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy មានប្រសាសន៍ថា ក្រុមប្រឹក្សាសន្តិសុខគួរតែយកចិត្តទុកដាក់និងជំរុញដំណោះស្រាយសម្រាប់រាល់បញ្ហាប្រឈមដែលកំពុងកើតមានឡើងដោយឈរលើមូលដ្ឋាននៃការគោរពតាមធម្មនុញ្ញ អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top